ប្រទេសចិន​ ៖ ​វី​ដេ​អូ ដែល​ក្រុម​មិត្តភក្តិ របស់កូនកំលោះ​ថត​បាន ពី​សកម្មភាព​រួមរ័ក​របស់​កូនកំលោះជាមួយ​កូនក្រមុំ​ បន្ទាប់​ពី​បញ្ចប់​ពិធី​រៀប​ការ​រួច ចូល​ដល់​រាត្រី​ផ្សំ​ដំណេក ហើយ​យក​ទៅ​បង្ហោះ ចែកចាយ​ពេញ​បណ្តាញ​សង្គម ធ្វើ​ឲ្យ​គូ​ស្វាមីភរិយា​ថ្មោងថ្មី ​រង​ការ​អាម៉ាស់​ជា​ខ្លាំង​ស្ទើរ​ងើបមុខ​លែង​រួច​។

ហេតុការណ៍​នេះបានកើតឡើង​នៅ​ប្រទេស​ចិន បើតាមវីដេអូ​នោះ បង្ហាញថា ក្រុម​បុរស​ៗ​ជា​មិត្តភក្តិ​កូនកំលោះ​បាន​ស្រែក និង​សើច​លេង​យ៉ាង​រីករាយ មុន​ពេល​ទាញ​ភួយ​ចេញ ពី​ប្តី​ប្រពន្ធ ដែល​ទើប​រៀប​ការ​ថ្ងៃ​ដំបូង​នេះ ដើម្បី​ឃើញ​រូបរាង​អាក្រាត របស់​ពួក​គេ​រួច​ថតរូប​លេង យក​ទៅ​បង្ហោះ ទោះបីជា​ត្រូវ​បណ្តេញចេញ ក៏​ក្រុម​មិត្តភក្តិ​នោះ មិន​ព្រម​ដែរ ហើយ​ថែម​ទាំង​ថត​បាន រូប​អាក្រាត​ប្តី​ប្រពន្ធ​ថ្មោងថ្មី សម្រេច​ទៀត​ផង​។

ក្រោយ​ពី​ថតរូប​ដ៏​អាម៉ាស់​នេះ បាន​ត្រឹមតែ​ពីរ​បី​នាទី​ប៉ុណ្ណោះ ពួក​គេ​ក៏​យក​វា​ទៅ​បង្ហោះ លើ​បណ្តាញ​សង្គម ចែកចាយ​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក បានឃើញ ដោយ​មិន​គិត​ពី​រឿង​មិត្តភក្តិ ត្រូវ​អាម៉ាស់​ឡើយ​ ៕