ម៉ានីល​-​ហ្វី​លី​ពី​ន ៖ យ៉ោ​ង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួស​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ ក្រោយ​ត្រូវ​រថយន្ត​បំ​បុក​ទាំង​ហ្វូង​ ខណៈប្រជាជន​ហ្វី​លី​ពី​ន​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​ប្រឆាំង​តវ៉ា​នៅ​មុខ​ស្ថានទូត​អា​មេ​រិ​ក ស្ថិត​នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ដែល​ធ្វើ​ឲ្យ​កម្លាំង​ប៉ូ​លី​ស​ដែល​ឈរ​ត្រៀបត្រា​នៅ​មុខ​ស្ថានទូត ដើម្បី​បង្ក្រាប​ការ​តវ៉ានោះ ។

ប្រជាជន​ហ្វី​លី​ពី​ន​ទាំងនោះ​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​អា​មេ​រិ​ក ដើម្បី​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​ដក​កងទ័ព​យោធា​របស់​ខ្លួន​ចេញពី​ប្រទេស​ហ្វី​លី​ពី​ន តែ​ការ​តវ៉ា​ត្រូវ​បាន​ក្រុម​ប៉ូ​លី​ស​បង្ក្រាប ដោយ​ការ​បាញ់​ផ្សែង​បង្ហូរទឹកភ្នែក និង​បាញ់​ទឹក​លើ​ក្រុម​បាតុករ ដើម្បី​បំបែក​ការ​តវ៉ា ។ ក្រុម​បាតុករ​បាន​នាំ​គ្នា​ឡោម​ព័ន្ធ​រថយន្ត​ប៉ូ​លី​ស​មួយ​គ្រឿង ហើយ​នាំ​គ្នា​យក​ដំបង​វាយ​មក​លើ​រថយន្ត​នោះ​ថែម​ទៀត​ផង ទើប​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​នោះ​បាន​បើករថយន្ត បំ​បុក​ហ្វូង​បាតុករ​តែ​ម្តង ៕