រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ រវាង​តារា​២​ដួង គឺ​លោក​ប៉ែន ចំ​រ៉ុ​ង និង​អ្នក​នាង ភិន សុ​ដា​លិ​ស បាន​បន្ត​រាលដាល​នូវ​ភ្លើងកំ​ដៅ​កាន់តែ​ខ្លាំង​ឡើង​ៗ បន្ទាប់​ពី​មានការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា និង​វាយប្រហារ​ដាក់​គ្នា​ ពី​ភាគី​អ្នកគាំទ្រ​អ្នក​ទាំង​ពីរ ខណៈ​ដែល​​លោក​ប៉ែន ចំ​រ៉ុ​ង បាន​ស្នើ​សុំ​ឱ្យ​បញ្ចប់​នូវ​ការ​ចុះ​ផ្សាយ​បញ្ហា​មួយ​នេះ តែបែរជាមានគណនី​ហ្វេសប៊ុកមួយបានទម្លាយរឿងអាស្រូវរបស់អ្នក​នាង ភិន សុ​ដា​លិ​ស ទៅវិញ។

គេ​សង្កេត​ឃើញ​ថា បន្ទាប់​ពី​តារា​សម្តែង​មេម៉ាយ​វ័យក្មេង​នាង​ភិន សុ​ដា​លិ​ស បាន​សម្រាល​កូនស្រី​ម្នាក់ ដែល​ជា​តំណក់ឈាម​តែ​មួយ​របស់​លោក​ប៉ែន ចំ​រ៉ុ​ង រួច​មក មាន​មហាជន​ជា​ច្រើន​បាន​ដាក់បន្ទុក និង​មានការ​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ចំពោះ​លោក​ប៉ែន ចំ​រ៉ុ​ង ដែល​បាន​កាត់​ផ្តាច់និស្ស័យ​ពី​អ្នក​នាង​ភិន សុ​ដា​លិ​ស និង​កូន​ដែល​ទើបតែ​ចាប់កំណើត​នា​ពេល​នេះ ។ លោក​ប៉ែន ចំ​រ៉ុ​ង ត្រូវ​បាន​គេ​ស្តីបន្ទោស​ថា មិន​បាន​នឹកនា​ដល់​កូនស្រី​របស់​ខ្លួន ក្នុង​ពេល​ដែល​មិន​មាន​វត្តមាន ទៅ​មើល​កូនស្រី​ដែល​ទើប​ចាប់កំណើត​នោះ ។ ប៉ុន្តែ បើ​ក្រឡេក​មើល​ពី​អ្នកគាំទ្រ​ភាគី​ខាង​លោក​ប៉ែន ចំ​រ៉ុ​ង វិញ ពួក​គេ​បាន​វាយបក​មក​លើ​អ្នក​នាង ភិន សុ​ដា​លិ​ស ដែល​មានចិត្ត​រឹងរូស និង​មិន​មានការ​អត់ឱន​អធ្យាស្រ័យ នៅ​ពេល​ដែល​លោក ប៉ែន ចំ​រ៉ុ​ង បាន​ព្យាយាម​ស្កាត់​ជួប​មុខ​កូន នៅ​ឯ​មន្ទីរពេទ្យ តែ​ត្រូវ​សុ​ដា​លិ​ស មិន​ព្រមឱ្យ​ជួប​ទៅ​វិញ​។

យ៉ាងណា​ក៏​ដោយបញ្ហា​ដែល​បាន​លើក​ឡើង​នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​លោក ប៉ែន ចំ​រ៉ុ​ង បាន​ចេញ​មក​ប្រតិកម្ម​លើក​ដំបូង តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក ក្នុង​នោះ លោក​បាន​ចាត់​ទុក​ការ​លើក​ឡើង​នោះ មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​លោក​បាន​ស្នើ​ឲ្យ​បណ្តាញសារព័ត៌មាន​ដែល​មិន​បានដឹង​រឿង​ផ្ទៃក្នុង​ច្បាស់លាស់ ឱ្យ​បញ្ចប់​ការ​ចុះ​ផ្សាយ​។

តាម​សំ​ណេ​រ​របស់​លោក​ប៉ែន ចំ​រ៉ុ​ង បានឱ្យ​ដឹង​ថា «​ភិន​សុ​ដា​លិ​ស ឆ្អែត​ចិត្តនឹង​សម្តី ប៉ែន ចំ​រ៉ុ​ង កាល​គ្រា​នៅ​តុលាការ ទើប​មិន​ឲ្យ​ជួប​មុខ​កូនស្រី​) រឿង​នៅ​តុលាការ តុលាការ​បាន​សំរេច​សាលក្រម​រួចរាល់​ហើយ ហើយ​ពេល​នោះ នៅ​ក្នុង​តុលាការ​យ៉ាងណា​មាន​តែ​តុលាការ ចៅក្រម មេធាវី និង​សាមីខ្លួន ទើប​ដឹង​រឿង​ពិត​យ៉ាង​ច្បាស់ ។ សូម​មេត្តា​បណ្តាសារ​ព័ត៌មាន និង​អ្នក​អត់​ដឹង​រឿង​ច្បាស់ បញ្ឈប់​សកម្មភាព ដែល​ធ្វើ​អោយ​សម្ពន្ធ​ភាព និង​ជីវភាព​រស់នៅ​របស់​អ្នក​ដទៃ មាន​បញ្ហា​បាន​ទេ ឬ​គ្រាន់តែ​ជា​អាជីព ។ លោក​បញ្ជាក់​ថា ខ្ញុំ​មិន​បកស្រាយ គឺ​ខ្ញុំ​មាន​ហេតុផល​របស់ខ្ញុំ ហើយ​ក៏​គ្រាន់តែ​មិន​ចង់​បន្ត​បញ្ហា​ជាមួយ​អ្នក​ណា​ទៀត ព្រោះ​អ្វី​ៗ​ត្រូវ​បាន​បញ្ចប់​ហើយ ។ តែ​រឿង​កូន និង​ឪពុក គឺ​រឿង​មនោសញ្ចេតនា​មួយ​ផ្សេង​ទៀត សូ​ម្បី​តែ​ច្បាប់ ក៏​មិន​អាច​កាត់​ផ្តាច់​បាន​ដែរ ។ ​សូមទោស​ទុកជា​មុន បើ​ការ​បញ្ចេញមតិ​របស់ខ្ញុំ​ប៉ះពាល់​ដល់​សតិអារម្មណ៍​អ្នក​ណា​ម្នាក់ (​ថ្ងែ​ស្អែក​មានរឿង​អី​កើតឡើង គ្មាន​អ្នក​ណា​ដឹង​ទេ សូម​រក្សា​ទឹកចិត្ត​ល្អ ការ​គិត​ល្អ ស្វែងរក​អនាគត​ល្អ ដើម្បី​រស់​ក្នុង​ពិភពលោក​ដ៏​ស្រស់ស្រាយ​នេះ​បន្ត​ទៀត​» ។

ដោយឡែកម្ចាស់គណនី​មួយឈ្មោះ Chea Songheang បាន​សរសេរ​នៅលើបណ្តាញសង្គមហ្វេសប៊ុក ពី​មូលហេតុ​ដែល​នាំ​អោយ​ប៉ែន ចំ​រ៉ុ​ង បោះបង់​ភិន សុ​ដា​លី​ស ​។ ម្ចាស់​គណនី​មួយនេះ​ ហាក់ដូចជា​ដឹង​រឿង​ស៊ីជម្រៅ​រវាង​ប៉ែន ចំ​រ៉ុ​ង និង​ភិន សុ​ដា​លី​ស ​ច្បាស់លាស់​ណាស់ ដោយបាន​សរសេរ​ថា​ «​អ្នក​ដែល​ស្គាល់​គ្រួសារ​ដា​លី​ស​បានដឹង​ថា ច​រិ​ក​គ្រួសារ​គេ​យ៉ាប់​យ៉ាង​មេច​! ដា​លី​សច​រិ​ក​អន់ ឈ្លើយ មើលងាយ​ចាស់ មិន​ចេះ​គោរព​ចាស់ទុំ ស្រែក​គំហក​ដាក់​ចាស់ទុំ​ដែល​ជា​បុគ្គលិក​ឪ​របស់​គេ ខឹង​ម្តង​ៗ​ស្រែក​ឡូឡា​ផ្អើល​ភូមិ បោកប្រាស់ គប់​ក្បាល​គេ សង្សារ​៣​នាក់​ហើយ​មុន​នឹង​បាន​បង​ចំ​រ៉ុ​ង ប្រហែល​បង​ចំ​រ៉ុ​ង​មិនដឹង​ខ្លួន​ទេ​មើលទៅ​ដែល​ដា​លី​ស​ផិត​សង្សារ​នៅ​អា​មេ​រិ​កមក​យក​គាត់​។

ម្ចាស់​គណនី បន្តថា ពេល​ទាក់ទង​គាត់​គឺ​ដា​លី​ស​មិន​ទាន់​បែក​ពី​សង្សារ​ទេ បាបកម្ម​របស់​នាង​ហើយ​ដា​លី​ស​ដែល​នាង​ទាត់​ក្បាល​សង្សារ​នាង​មុន​ៗ សម​មុខ​ដែល​គេ​ទាត់​ក្បាល​នាង​វិញ​។ គ្មាន​ប្រុស​ណា​ទ្រាំ​និង​ច​រិ​ក​ស្រី​រោគ​ចិត្ត​ឯង​បាន​ទេ ឲ្យ​តែ​ខឹង​ជេរ​ទាំង​បង​គេ ម៉ែ​គេ គប់​ក្បាល​គេ ក្រែង​ពី​មុន​នាង​ស្រលាញ់​គូ​ដណ្តឹង​ណាស់​ហី ម៉េច​ក៏​និយាយ​ថា​ឪ​នាង​ជា​អ្នក​បង្ខំ​ឲ្យ​ភ្ជាប់ពាក្យ? នាង​(​ភិន សុ​ដា​លី​ស​)​ចាំ​បាន​អត់​កាល​នាង​មុន​នឹង​ភ្ជាប់ពាក្យ និង​ក្រោយ​ភ្ជាប់ពាក្យ​ភ្លាម​ៗ នាង​លប់​រូបថត​ថើប​គ្នា អោប​គ្នា ហៅ​តុលា​ប្តី​ៗ​ពេញមាត់ ឆាប់​ភ្លេច​ម៉េ​ស​។ គូ​ដណ្តឹង​នាង ឪ​និង​កូន​ចែកវេន​គ្នា​ស៊ី ឪ​ស្រលាញ់​កូនប្រសារ​ទុកដូចជា​ប្តី ហើយ​យក​កូនស្រី​ភ្ជាប់ពាក្យ​បាំង​ភាព​លាមក​របស់​ខ្លួន​។

ម្ចាស់​គណនី បន្តទៀតថា កូនស្រី​ឈឺចិត្ត និង​ទ​ង្វើ​ឪ​ក៏​សុខចិត្ត​បែក​ជាមួយ​គូ​ដណ្តឹង លោក​សុ​ភិន ស្មាន​តែ​គេ​មិនដឹង​ពី​ច​រិ​ក​ខ្ទើយ​លាក់​មុខរប​ស់លោក​ឬ បុគ្គលិក​លោក​សុទ្ធតែ​ប្រុស​ស្អាត ហើយ​ក៏​ជួល​ប្រុស​កំដរ​តណ្ហា​លោក​សឹង​គ្រប់​គ្នា តែ​លោក​ងប់​ង​ល់​នឹង​តុលា ទោះ​ដឹង​ថា​តុលា​ធ្លាប់​មាន​ប្រពន្ធ​រួច​ហើយ​ក៏​លោក​បំបែកបំបាក់​គេ​ដែរ​។ ច​រិ​ក​ពូជ​គេ​នេះ​គឺជា​គ្រួសារ​រោគ​ចិត្ត បើ​នាង​ដា​លី​ស​វិញ​ធ្វើ​អី​តាម​ទំនើងចិត្ត ប្រុស​ត្រូវ​នៅ​ក្រោម​បញ្ជារ​វា បើ​វា​ឲ្យ​ទៅ​ត្រង់​បើ​គេ​មិន​ទៅ​គឺ​ចាន​ហោះ​លើ​ក្បាល ហើយ​នាង​ខំ​យក​កូន​មក​ទាញ​ប្រជាប្រិយភាព​ហើយ​ទម្លាក់​កំហុស​លើ​បង​ចំ​រ៉ុ​ង​។ ចុះ​ពេល​នាង​ខឹង​បង​ចំ​រ៉ុ​ង​ម្តង​ៗ​តើ​នាង​ធ្វើ​អី​ខ្លះ​គំរាម​គាត់? ពេល​ខ្លះ​យក​កាំបិត​ចាក់​ពោះ​ឲ្យ​ងាប់​កូន ពេល​ខ្លះ​ទៀត​លោត​ពី​ផ្ទះ​ឲ្យ​រលូត ហើយ​គ្រាន់តែ​គេ​មិន​ជូន​ទៅ​ពេទ្យ​ដែល​ខ្លួន​ចង់ទៅ​ហើយ​គេ​ជូន​ទៅ​ពេទ្យ​ជិត​ផ្ទះ​ព្រោះ​ខ្លាច​នាង​ចាញ់កូន​ជិះឡាន​ទៅ​ពេទ្យ​ឆ្ងាយ​ហើយ​ស្ទះផ្លូវ​នាង​ក្អួត​នាង​ខឹង​គេ​នាង​លោត​ពីលើ​ឡាន តើ​ទ​ង្វើ​របស់​នាង​ទាំង​អម្បាលម៉ាន​នាង​មាន​គិត​ថា​នាង​មានកូន​ក្នុង​ផ្ទៃ​ទេ? ព្រោះតែ​បង​ចំ​រ៉ុ​ង​ខ្លាច​បាត់បង់​កូន និង​ចង់​ឲ្យ​កូន​រស់ ទើប​គេ​សុខចិត្ត​ដើរ​ចេញពី​នាង ព្រោះ​គេ​គ្មាន​សមត្ថភាព​ប្រដៅ និង​ការពារ​ជីវិត​ស្រី​រោគ​ចិត្ត​ដូច​នាង​ទៀត​ទេ​។

ម្ចាស់​គណនីដដែលបញ្ជាក់ថា ពេល​ខឹង​ម្តង​ៗ​កម្រោលចូល ៣​នាក់​ចាប់​នាង​មិន​ឈ្នះ​ផង ឲ្យ​តែ​ខឹង​គឺ​ដឹង​តែ​គំរាម​សម្លាប់​ខ្លួន នាង​តាម​រំខាន​គេ​គ្រប់កន្លែង​ការងារ នាង​មិន​ឲ្យ​គេ​ធ្វើការ​ដោយ​អារម្មណ៍ល្អ​ទេ ហើយ​នាង​ប្រាកដ​ឬ​អត់​ដែល​នាង​លែង​ទំនាក់ទំនង​និង​សង្សារ​ចាស់? កុំ​ខំ​តាំងខ្លួន​ជា​ជន​រង​គ្រោះ​ពាក់​មុខ​ពេក នាង​បោក​មហាជន​បាន តែ​នាង​បោក​ខ្លួនឯង​អត់​បាន​ទេ​»​។ នេះ​ជា​ការ​ទម្លាយ​ចេញ​ស្របគ្នា​ដែល​សង្គ្រាម​រវាង​លោក​ប៉ែន ចំ​រ៉ុ​ង និង អ៊ិ​ន សុ​ភិន ផ្ទុះ​ឡើងជា​ថ្មី​។

យ៉ាងណា​ក៏​ដោយអ្នក​នាង ភិន សុ​ដា​លិ​ស នៅមិនទាន់បញ្ចេញប្រតិកម្មនៅឡើយទេ ជុំវិញការទម្លាយរបស់ម្ចាស់គណនី​ឈ្មោះ Chea Songheang ខណៈលោក អ៊ិ​ន សុ​ភិន បាន​ស្នើ​សុំ​ឲ្យ​បញ្ចប់​រឿងរ៉ាវ​កូនស្រី​របស់​លោក​ត្រឹមនេះ ព្រោះ​រឿង​ទាំងអស់ គ្មាន​អ្នក​ណា​ចង់​កើត​បែប​នេះ​ឡើយ ព្រោះ​ខ្លួន​ក៏​ជា​ស្រី ហើយ​មាន​ម្តាយ និង​ប្អូន​ជា​ស្រី​ដូច​គ្នា ប្រសិនបើ​កើតឡើង​ចំពោះ​ក្រុម​គ្រួសារ​ខ្លួន​វិញ​នោះ គឺ​មានការ​ឈឺចាប់​ដូច​គ្នា ៕