ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសនៅថ្ងៃទី២៦ តុលានេះ ឲ្យអាជ្ញាធរនិងប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនៅក្នុងបណ្តាខេត្តមួយចំនួន ពិសេសខេត្តកំពត ដោយសារភ្លៀងធ្លាក់បន្តបន្ទាប់ជាប់ៗ គ្នានៅតំបន់ភ្នំ និងតំបន់មាត់សមុទ្រ ៕