បើ​តាម «Mirror» របស់​អង់គ្លេស​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ តុលា ២០១៦ បាន​បង្ហាញ​ពី​កា​រវិ​វ​ឌ្ឍ​របស់​តុក្កតា​កៅស៊ូ ដូច​មនុស្ស​ស្រី​ពិត គឺ​ក្រុមហ៊ុន «Abyss Creations» ផលិត​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក បាន​បង្ហាញ​តុក្កតា​កៅស៊ូ​ស៊េរី​ថ្មី គ្រោង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ​មាន​តម្លៃ ១២,០០០​ផោន ស្មើនឹង១៣,៣៤៤​ដុល្លារ​អា​មេ​រិ​ក ដោយ​មាន​លក្ខណៈ​ដូច​មនុស្ស​បេះបិទ​តែ​ម្តង ។

លោក Matt Mcmullen ម្ចាស់​ក្រុមហ៊ុន​ឱ្យ​ដឹង​ថា លោក​ចង់ឱ្យ​មនុស្ស​មាន​សម្ព័ន្ធភាព​ផ្លូវចិត្ត​ជាមួយ​តុក្កតា ។ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដើម្បី​បន្ធូរ​អារម្មណ៍​ផ្លូវភេទ ធ្វើ​ឱ្យ​ការ​ព្យាករ​របស់​លោក​សាស្ត្រាចារ្យ​ហេ​លែ​ន គ្រី​ស្កូ​ល អ្នក​ចិត្ត​វិទ្យា ផ្នែក​ផ្លូវភេទ ពី​មហាវិទ្យាល័យ «​សាន់​ដឺ​លែ​ន​» របស់​អង់គ្លេស កាន់តែ​ឈាន​ដល់​ការណ៍​ពិត​ហើយ ដោយ​លោក​បាន​ទស្សន៍​ទាយ​ថា «Robophilia» នឹង​ក្លាយជា​ដៃគូ​ថ្មី ស​ម្តៅ​លើ​ការ​រួមរ័ក​ជាមួយ​មនុស្ស​យន្ត ក្លាយជា​រឿង​ធម្មតា ក្នុង​ពេល​អនាគត​ប្រហែល​៥០​ឆ្នាំ​ខាង​មុខ ។

បច្ចុប្បន្ន​មនុស្ស​យើង​អាច​បន្ធូរ​ចំណង់​ភេទ​ជាមួយ «​តុក្កតា​កៅស៊ូ​» បាន​យ៉ាង​រីករាយ ដោយ​វា​ប្រតិបត្តិ​បាន​ដូច​មនុស្ស ។ ចំណែក​ការ​រួម​ភេទ​ជាមួយ​មនុស្ស​យន្ត គឺជា​អ្វី​ដែល​យើង​នឹកឃើញ​ដល់​ហើយ​ឈឺចាប់ ព្រោះថា វា​រឹង​ដូច​ដែក​គ្មាន​អ្វី​ស្រណុក​ដូច​មនុស្ស ។ តែ​អ្វី​ដែល​អ្នក​គិត​ប្រហែលជា​អាច​នឹង​ខុស ដោយសារ​តែ​នៅ​ឆ្នាំ​ក្រោយ​នេះ មនុស្ស​យន្ត​សិច​នឹង​អាច​ចេះ​និយាយ ហើយ​មាន​ប្រដាប់​ភេទ​ដូច​មនុស្ស​មែនទែន​ទៀត ។

វា​នឹង​ត្រូវ​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ ក្នុង​តម្លៃ​មិនធម្មតា​ជិត​១​ម៉ឺន​៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ ។ ឥឡូវនេះ មនុស្ស​យន្ត​សិច​ទាំងនោះ អាច​និយាយ​ជាមួយ​ដៃគូ​ជា​មនុស្ស ដោយ​ប្រើប្រាស់​សម្តី​ផ្អែមល្ហែម​លេប​ខា​យ ព្រមទាំង​ប្រដាប់​ភេទ​ក្តៅ​ឧ​ណ្ឌ​ៗ ដូច​របស់​មនុស្ស ។

ជាមួយនឹង​ស្បែក​សំយោគ ដែល​ភ្ជាប់​ជាមួយ​សេន​ស័​រ អេ​ឡិច​ត្រូ​និក អាច​ឱ្យ​ដៃគូ​គ្មាន​ជីវិត​មួយ​រូប​នោះ មាន​សកម្មភាព​ដូច​ទៅ​នឹង​ពេល​ឡើងឋានសួគ៌​មែនទែន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ដាក់​បញ្ចូល​នូវ​ប្រព័ន្ធ​កុំព្យូទ័រ​ចូល​ក្នុង​មនុស្ស​យន្ត​ទាំងនោះ ដើម្បី​ឱ្យ​មនុស្ស​យន្ត​នារី​នោះ អាច​ធ្វើការ​សន្ទនា​ជាមួយ​ដៃគូ​បាន​នៅ​ពេល​រួម​ភេទ ។ បច្ចេកវិទ្យា​លើ​មនុស្ស​យន្ត​គឺ​វា​មាន​ខួរក្បាល មាន​រំញោច​កើន​ឡើងជា​រឿយ​ៗ ធ្វើ​ឱ្យ​វា​អាច​មានជីវិត​ពិត​ល្អ​ជាង​មុន ៕

Comments

comments