ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានប្រកាសមិនអនុញ្ញាតឲ្យកីឡាករប្រដាល់សេរីមកពីក្លឹបប្រដាល់កងទ័ពឆត្រយោង៩១១ ឡៅ ចន្រ្ទា ចេញទៅប្រកួតនៅប្រទេសបារំាង ដែលតាមគម្រោងនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នំា២០១៧ខាងមុខ ។

ការប្រកាសដកសិទ្ឋិមិនឲ្យកីឡាករប្រដាល់ល្បីឈ្មោះរូបនេះទៅប្រកួតនៅបារំាង បានធ្វើឡើងបន្ទាប់ពីកីឡាករ ឡៅ ចន្រ្ទា ធ្វើការរិះគន់ការប្រដាល់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ទទួលបានបា្រក់រង្វាន់តិច ។

បើតាមលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន លោកនឹងដាក់ពិន័យតាមច្បាប់បទបញ្ជាកីឡា ចំពោះអ្នកប្រដាល់ ឡៅ ចន្ទ្រា ក្លិបប្រដាល់ទ័ពឆ័ត្រយោង៩១១ បើទោះបីជាឡៅ ចន្ទ្រា ជាអ្នកប្រដាល់ដែលមានសមត្ថភាពខ្ពស់ ត្រូវបានលោកជ្រើសរើសជា អ្នកប្រដាល់មួយរូបត្រៀមចេញទៅប្រកួតនៅស្រុកបារាំងនាខែមីនា ឆ្នាំ២០២៧ខាងមុខនេះក៍ដោយ ៕

Comments

comments