ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលនេះបានក្លាយជាជំងឺមហារីកដែលគ្មានថ្នំាព្យាបាលបានជាសះស្បើយ ឡើយ ។

មន្រ្តីជំនាញវេជ្ជសាស្រ្តបានបង្ហាញថា ការកកស្ទះចរាចរណ៍រយៈពេលប៉ុន្មានឆ្នាំនិងរហូតមកទល់នឹងពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមានអាយុចាប់ពីជាង៣០ឆ្នាំដល់ជាង៦០ឆ្នាំ កំពុងប្រឈមនឹងជំងឺថប់អារម្មណ៍ និងស្រ្តេស (ការតានតឹងក្នុងចិត្ត) ។

នៅពេលមានបញ្ហាស្រ្តេស រាងកាយរបស់យើងបង្កើតឲ្យមានប្រតិកម្មជីវគីមីជាង១៤០០ប្រតិកម្មក្នុងរាងកាយ ហើយវាធ្វើឲ្យប៉ះពាល់ដល់ផ្នែកនៃខួរក្បាលរបស់យើង។ អ្នកស្រាវជ្រាវផ្នែកខួរក្បាល ហៅអាការៈនេះថា ជាការប៉ះពាល់ដល់ស្រោមខួរដែលធ្វើឲ្យមនុស្សឈ្លាសវៃធ្វើការសម្រេចចិត្ត មិនត្រឹមត្រូវ ។

ការរងសម្ពាធ ការកាំចិត្ត ការធុញធ្រាន់ដែលយើងជួបប្រទះរាល់ថ្ងៃអាចធ្វើឲ្យប៉ះពាល់សមត្ថភាពគិតរបស់យើង។ អ្នកដែលមានអាការៈនេះជាប្រចាំអាចធ្វើឲ្យការគិតស្ពឹក មិនរហ័សដូចមនុស្សធម្មតា ។

នៅពេលដែលដឹងថា ខ្លួងឯងមានអាការៈស្រ្តេស រាងកាយរបស់យើងបានបញ្ចេញប្រតិកម្មជីវៈគឺមីរួចទៅហើយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង ដូចជា៖ ឈឺក្បាល វិលមុខ បាត់បង់ចំណង់ ផ្លូវភេទ ជំងឺបេះដូង បញ្ហាក្រពះ ឡើងទំម្ងន់ជាដើម។ ក្រៅពីនេះស្រ្តេស ធ្វើឲ្យយើងបាត់បង់ថាមពល រាងកាយ ថាមពលផ្លូវចិត្ត និងបាត់ចំណង់អាហារថែមទៀត។

អ្នកជំនាញបានផ្តល់ដំបូន្មានថា អ្នកដែលមានអាការៈស្រ្តេសញឹកញាប់ ត្រូវឧស្សាហ៏ហាត់ប្រាណ និងធ្វើសមាធិជាប្រចាំដើម្បីឲ្យចិត្តស្ងប់៕

Comments

comments