រាជធានីភ្នំពេញ ៖ ក្រសួង​វប្បធម៌​ក៏ធ្លាប់ស្នើ​ឲ្យ​កាត់​ឈុត​សម្តែង​ដែល​លើស​ពី​កាយវិការ​សិល្បៈ​វប្បធម៌​ដូនតា​ខ្មែរ​នោះ ក្រោយពីដំណឹង​ដ៏​កក្រើក​ក្នុង​សង្វៀន​សិល្បៈ ដែល​ ឌុ​ច លី​ដា តារា​សម្តែង​កូន​ខ្មែរ ហ៊ាន​ថត​ស្រាត ​និង​ឈុត​រំលោភ សម្តែង​បាន​ល្អ​ឥត​ខ្ចោះ​ជា​ថ្នូរ​នឹង​តម្លៃ​ខ្លួន​ខ្ពស់ ជាថ្មីម្តងទៀត​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយ​ការ​ប្រ​កូក​ប្រកាស​ដ៏​ប្លែករបស់តារា​សិច​ស៊ី​ជា​ច្រើន​កំពុង​ប្រជែង​តំណែង​គ្នា ក្នុង​តួនាទី​ជាតា​រា​សិច​ស៊ី និង​បញ្ចេញ​ភាព​ស្រើបស្រាល ក្នុង​ខ្សែភាពយន្ត ស្រប​ពេល​ដែល តារាស្រី​៤ដួង ​បាន​ប្រកាស​ក្តែ​ង​ៗថា ​ហ៊ាន​ថត​ស្រាត​ ។

ខាងក្រោម​នេះ​ដែរ​ជាតា​រា​៤​ដួង ដែល​បាន​ប្រកាស​ថត​ស្រាត ៖
ទី១. ព្រី​ម លី​ហ្សា ៖ តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ក្តែ​ង​ៗ​ថា បើសិនជា​គេ​ឲ្យ​ថត​ស្រាត​នាង​ហ៊ាន ប៉ុន្តែ​ក្នុង​របៀប​សិល្បៈ​ទេ ហើយ​នាង​ថែម​ទាំង​និយាយ​ថា បើ​ជ្រុល​លូក​ប្រហុក​ហើយ​លូក​ឲ្យ​កប់ តែ​លូក​មាន​កម្រិត ហើយ​មើល​ប៉ះពាល់​ដល់​កិត្តិយស​ពេក ក៏​មិន​ហ៊ាន​ថត​នោះ​ដែរ ។

ទី២.​សេង សូ​ណា ៖ តារា​សម្តែង​ដ៏​សិច​ស៊ី​ល្បី​តាម​រយៈ​ឈុត​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង​រូប​នេះ ធ្លាប់​បាន​ប្រាប់ Post News ថា បើសិនជា​ក្រសួង​វប្បធម៌ អនុញ្ញាតិ នោះ​នាង​នឹង​ថត​ស្រាត ។

ទី៣. ទឹម រ​ដ្ឋា ៖ និយាយ​ថា នាង​មិន​ខ្លាច​ក្នុង​ការ​ថត​ដោះ​អាវ ឬ​ចំហរ​ល្វែង​លើ​ល្វែង​ក្រោម​តាម​ការ​ចង់បាន​របស់​ផលិតករ​នោះ​ទេ ដោយសារ​តែ​យល់​ថា ការ​សម្ដែង​បែប​នេះ​ក្នុង​រឿង​គឺជា​រឿង​សិល្បៈ​របស់​តារា​គ្រប់​រូប​។

និងទី៤. ឌុ​ច លី​ដា ៖ នៅ​ពេល​ដែល​ខ្ញុំ​ថត​ឈុត​នេះ ខ្ញុំ​ជឿ​ថា​មានកា​រិះគន់ ប៉ុន្តែ​ដូច​គ្នា​នេះ​ដែរ ក៏​មានការ​គាំទ្រ​សម្រាប់​នាង​ខ្ញុំ ហើយ​អ្នកគាំទ្រ​ក៏​គាត់​ដឹង​ដែរ​ថា វិស័យ​សិល្បៈ​ខ្មែរ ដើម្បី​ចង់​ឲ្យ​រីក​រាលដាល ទៅ​មុខ ដោយ​ការងារ​ខ្លះ​យើង​ហ៊ាន​លះបង់ ទាំង​ចិត្ត​ទាំង​កាយ ។

តារា​សម្តែង​កញ្ញា ឌុ​ច លី​ដា​បាន​ធ្វើ​ឲ្យ​ខ្សែភាពយន្តរឿង «​ស្បែក​គង់​»​ទទួល​បានការ​ចូល​ចិត្ត​ និង​ចាប់អារម្មណ៍​ដោយសារ​នាង​ហ៊ាន ដោះ​អាវ​បញ្ចេញ​ល្វែង​លើ​នៅ​មុខ​តួ​ប្រុស ពែ​ល​កំពុង​ងូតទឹក ។ ​ថ្មី​ៗ​នេះ​កញ្ញា​ដុ​ច​លី​ដា​បាន​ប្រកាស​ថា​ នាង​មិន​ខ្លាច​ឈុត​ឆាក​ស្លៀក​ខ្យល់​ដណ្ដប់មេឃ​ឡើយ ​ឲ្យ​តែ​ក្រុមហ៊ុន​តម្រូវ​ឬ​ហ៊ាន​ឲ្យ​លុយ​ឬ​ហ៊ាន​ឲ្យ​លុយ​នាង​ដល់​ ៕