ទីបំផុតទៅឧបករណ៍ភ្លេងបុរាណខ្មែរចាប៉ីដងវែង បានត្រូវអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធ៌មរបស់អង្គការសហប្រជាជាតិ       ( UNESCO) ចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

មន្រ្តីរាជរដ្ឋាភិបាលបានឲ្យដឹងទៀតថា ក្រៅពីចុះបញ្ជីជាសម្បត្តិមនុស្សជាតិនោះរួចមក គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ក៍បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុ ២៣ម៉ឺនដុល្លារអាមេរិកដល់រាជដ្ឋាភិបាលសម្រាប់ការអភិរក្សចាប៉ីដងវែងផងដែរ ៕