ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានលើកលែងទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិហើយតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៦/១១០៥ ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី០២ ធ្នូ ២០១៦ ។

គេនៅចំាបានថា កន្លងមកបុរសខ្លំាង ហ៊ុន សែន ធ្លាប់បានប្រកាសក្តែងៗជាសាធារណៈថា «បើអញលើកលែងទោសឲ្យអ្ហែងឆ្កែសុទ្ឋ..» ប៉ុន្តែពេលនោះលោក ហ៊ុន សែន មិនបញ្ជាក់ចំឈ្មោះបុគ្គលណា ឬ អ្នកនយោបាយណាម្នាក់នោះទេ។

មានរឿងអ្វីទៀតហើយ រង់ចំាតាមដានជាមួយ«អង្រុត»បន្តទៀត ៕

 

Comments

comments