អតីតនាយករដ្ឋមន្រ្តីទី១ក្នុងនីតិកាលទី១ សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ បានមានបន្ទូលថា នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តអាណត្តិទី៦ឆ្នាំ២០១៨ខាងមុខ ប្រសិនបើគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះ តម្លៃស្រូវល្អ ពោលគឺមិនក្រោម១២០០រៀលក្នុង១គីឡូក្រាមនោះទេ ។

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចមានបន្ទូលខាងលើបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសដែលព្រះអង្គបានយាងប្រមូលផលស្រូវជាមួយប្រជាកសិករ ស្ថិតក្នុងភូមិត្បែង.ខ ឃំុត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សេចក្តីរាយការណ៍ក៍បានបញ្ជាក់ទៀតថា ក្រៅពីសន្យាធ្វើឲ្យតម្លៃស្រូវឡើងថ្លៃ សម្តេចក្រុមព្រះក៍បានសន្យាទិញម៉ូតូ១គ្រឿងប្រគល់ជូនមេឃុំ ឬ ចៅសង្កាត់ ដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ខាងមុខផងដែរ ៕

Comments

comments