ភ្នំពេញ៖ មតិជាច្រើនបានធ្វើការចែកចាយរូបភាព និងបង្ហាញនូវការមិនពេញចិត្តចំពោះការកាត់សេចក្តីរបស់ អាជ្ញាកណ្តាលដែល អោយកីឡាករដ៍ល្បីឈ្មោះ រឿង សោភ័ណ្ឌ ចាញ់កីឡាករ(ថៃ) កេង កាត ដែលការប្រកួតនេះ បានធ្វើឡើងនៅសង្វៀន របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃសៅរ៍ទី១៧ខែធ្នូចុងសប្តាហ៍កន្លងទៅនេះ ថាជាការស៊ីសំណូកលើញៀសឈាម កីឡាករ កម្ពុជា ដែលគ្នាប្រឹងប្រែងប្រកួត តែបែរជាមិនទទួលជ័យជម្នះទៅវិញ។

អ្នកណាៗក៍ស្គាល់ដែរថា អ្នកប្រដាល់រឿង សោភ័ណ្ឌ ជាកីឡាករដ៍ល្បី មួយរូបហើយរាល់ការប្រកួតម្តងៗ គូប្រកួតមិនច្រើនទេដែលអាចផ្តួលរូបគេបាន ប៉ុន្តែរាល់ការកាត់សេចក្តីនៅ ប៉ុស្ត៍ទូរទស្សន៍ខាងលើ ត្រូវបានគេធ្វើការ រិះគន់ជាហូរហែរ មិនថា កីឡាករ គ្រូបង្វឹក និងអ្នកគំាទ្រជាដើម។

រឿង សោភ័ណ្ឌ បានសម្តែងការមិនសុខចិត្តលើបណ្តាញសង្គមថា “ បងប្អូនជួយមើលនិងគិតទំាងអស់គ្នា តើសមទេ ? ពិតជាធ្វើបាប ខ្ញុំខ្លំាងណាស់ ខ្ញុំប្រឹងប្រែងហ្វឹកហាត់ប្រដាល់តំាំងពីអាយុ៨ឆ្នំារហូតមកដល់ពេលនេះ ជាង១០ឆ្នំាហើយ ខ្ញុំមិនដែលលក់ឧត្តមគិតិសូមបីតែម្តង ធ្វើចឹងដាក់ខ្ងុំដូចជាយកកំាបិតចាក់បេះដូងខ្ញុំចឹង ។

ខ្ញុំពិតជាឈឺចាប់ណាស់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លំាំងបំផុត ក្នុងអាជីពជាអ្នកប្រដាល់ដែលខំថែរក្សាគុនខ្មែរ ជាង១០ឆ្នំា គ្មានន័យទាល់តែសោះ ហើយខ្ញុំសូមអរគុណដល់ពូមីង ទំាងអស់ដែលបានស្រលាញ់និងគំាទ្រខ្ញុំ មិនមែនលើកទី១ទេ សម្រាប់ខ្ញុំ ច្រើនដងហើយតែខ្ញុំមិននិយាយ!!!!

ក្រោយមានបញ្ហាបែបនេះកើតឡើងញឹកញាប់ ត្រូវបានមតិជាច្រើនបានធ្វើការបង្ហោះតាមបណ្តាញសង្គម និងនិយាយតៗគ្នាថា សង្វៀន SeaTV ឥលូវមានរឿងមិនប្រក្រតី ប្លែកៗដែលគួរតែសហព័ន្ធត្រួតពិនិត្យឡើងវិញ ដូចជា ការប្រកាសលទ្ធផលពិន្ទុ ខុសពីប្រក្រតី កីឡាករខ្មែរឈ្នះពិន្ទុ បែជាទៅលើកដៃថៃជាអ្នកឈ្នះទៅវិញ ដូចជាករណី រឿង សោភ័ណ្ឌ , សេនប៊ុនធេន និងកីឡាករផ្សេងៗទៀតដែលជួបរឿងបែបនេះជាញឹកញាប់។
ហើយក៏សូមផ្តាំទៅកីឡាករខ្មែរអោយបានដឹងថា បើអាចជៀសបាន កុំវាយនៅប៉ុស្ត៍ហ្នឹងអី ព្រោះលទ្ធផលចាញ់ឈ្នះ គឺជាល្បែងភ្នាល់របស់ចៅក្រមមួយចំនួននៅសង្វៀនហ្នឹងតែប៉ុណ្ណោះ។

គួរកត់សំគាល់ផងដែរថា វាស្ទើរតែជារឿងធម្មតាទៅហើយ ដែលការប្រកួតប្រដាល់នៅតាមបណ្តាស្ថានីយ៍ ក្នុងស្រុកជាច្រើនពោរពេញទៅដោយការភ្នាល់គ្នា របស់អ្នកទស្សនា និង អាជ្ញាកណ្តាលចៅក្រុម ហើយក៍មានកីឡាករមួយចំនួនតូចសុខចិត្តលក់ឧត្តមគតិរបស់ខ្លួនដើម្បីលុយជាដើម។

រហូតមកដល់ពេលនេះនៅតែមិនទាន់អាចបំបាត់បាននូវសកម្មភាពមិនស្របខាងលើ ការធ្វើបែបនេះវាហាក់ដូចជា កំពុងបំផ្លាញវប្បធម៍ខ្មែរដែលធ្លាប់តែរុងរឿងអោយធ្លាក់ក្នុងភពល្បែងភ្នាល់ស៊ីសងទៅវិញ។

តើគួរបន្តអោយមានរូបភាពនេះក្នុងសង្គមខ្មែរ ឬ ក៍ល្មមដល់ពេលដែលក្រសួង ស្ថាប័ន ពាក់ព័ន្ធគួរមានវិធានការលើ ករណីខាងលើ ជៀសវាងខូចឈ្មោះអ្នកដែលគេមិនបានពាក់ព័ន្ធជាមួយបញ្ហានេះ?

សង្ឃឹមថាខាងស្ថានីយ៍អាស៊ីអាគ្នេយ៍ និងមានដំណោះស្រាយរកយុតិធម៍ដល់ អ្នកប្រដាល់រឿង សោភ័ណ្ឌ អោយមានភាពសមស្រប ជៀសវាងនូវការបាត់បង់ធនធានល្បីឈ្មោះ ដែលជាហេតុធ្វើអោយអស់នូវ គុណតម្លៃ វិស័យកីឡាក្នុងស្រុកខ្មែរ៕