លែងមានទែនហើយតើ ! អគ្គនាយកដ្ធានអន្តោប្រវេសន៍ និងចាត់វិធានការផ្លូវច្បាប់លើអ្នករិះគន់ មន្រ្តី……..

0
345

ក្រោយពីមានហេតុការណ៍ ទួលសន្លប់របស់មន្រ្តីប៉ូលីសមុខឡាន នៅក្រុងប៉ោយបែត កាលពីពេលថ្មីៗនេះ និងត្រូវបានមហាជនជាច្រើនគ្រប់ស្រទាប់ ធ្វើការរិះគន់ ថាជាការធ្វើពុត ដើម្បីដាក់បន្ទុកចោទប្រកាន់ ទៅលើម្ចាស់ឡាន ទំាងដែលឡាននៅស្ងៀមនោះ​ពេលនេះ អគ្គនាយកដ្ធានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានហៅរិះគន់នេះថា ពុំមានមូលដ្ធានច្បាប់ច្បាស់លាស់។

លោក កែវ វណ្ណថន  អគ្គនាយករង នៃអគ្គនាយកដ្ធានអន្តោប្រវេសន៍ បានហៅការរិះគន់របស់ មហាជន និង តំណាងរាស្រ្តគណៈបក្សសង្គ្រោះជាតិថា ពុំឈរលើមូលដ្ធានច្បាប់ និងមូលបង្កាច់គ្មានការពិត បានបង្កអោយខូច កិត្តយស្តបុគ្គល ជាជនរងគ្រោះ និងប៉ះពាល់ដល់ស្ថាប័នទំាងមូល ជាពសេសមិនមានភស្តុតាងអ្វីមកបញ្ជាក់នោះទេ។

មន្រ្តីខាងលើបានបញ្ជាក់បន្ថែមថា យើងកំពុងតែពិនិត្យលើផ្លូវច្បាប់ទៅលើមនុស្សមួយចំនួន រួមទំាងតំណាងរាស្រ្តគណៈបក្សសង្គ្រោះជាតិ ព្រោះអ្នកដែលធ្វើខុសនិងច្បាប់និងត្រូវទទួលទោសទំាងនោះ។

គួរបញ្ចាក់ថា បើតាមរបាយការណ៍របស់ប៉ូលិសក្រុងប៉ោយប៉ែតបានឲ្យដឹងពីដំណើររឿងថា នៅវេលាម៉ោង១០និង​៣០នាទី ថ្ងៃទី ២២ ធ្នូ ២០១៦ កងកម្លាំងរបស់ប៉ុស្តិ៍ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បានចុះរៀបចំសណ្ដាប់ធ្នាប់នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ខណៈពេលដែលសមត្ថកិច្ចកំពុងរៀបចំធ្វើសណ្តាប់ធ្នាប់ ក៏មានរថយន្ត ០១ គ្រឿង ម៉ាក LEXUS RX300 ពាក់ស្លាក់លេខ ប-ជ 2A 5484 ពណ៌ស្ករ បើកបរដោយលោក ឌិន ពុទ្ធី បានមកឈប់ចោលលើស្ពានមិត្តភាពកម្ពុជា-ថៃ ក្នុងគោលបំណងបិទផ្លូវធ្វើអោយកកស្ទះចរាចរណ៍ និងធ្វើអោយខូចសណ្ដាប់ធ្នាប់សារធារណៈ នៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

ដោយឃើញមានការកកស្ទះ លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ក៏បានធ្វើចរាចរណ៍នៅទីនោះ ហើយបានបញ្ជាអោយលោក ឌិន ពុទ្ធី បើករថយន្តចេញពីលើស្ពានដើម្បីកុំអោយមានការកកស្ទះ ។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ពេលដែលលោកស័ក្តិ៤ កំពុងតែឈរបញ្ជាចរាចរណ៍ ស្រាប់តែលោក ឌិន ពុទ្ធី បើករថយន្តបុកបណ្ដាលឲ្យដួលបោកក្បាលទៅនឹងថ្មស្ពានសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យសុខវិសាលក្រុងប៉ោយប៉ែត ដោយសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្រះកែវប្រទេសថៃ ។

ប៉ុន្តែបើតាមសាក្សីនិងប្រជាពលរដ្ឋមួយចំនួន ពិសេសវីដេអូឃ្លីបដែលគេបង្ហោះនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក បានបង្ហាញថា ហេតុការណ៍នេះ គឺអ្នកបើករថយន្តមិនបានបុកលោកប៉ូលិសនោះទេ គឺលោក ឈាន ពិសិដ្ឋ ធ្វើដួលតែប៉ុណ្ណោះ ក្នុងបំណងឲ្យលោក ឌិន ពុទ្ឋី សងសំណងនិងធ្វើបាប ព្រោះតែលោកប្រធានសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ឋរូបនេះ កន្លងមកបានដឹកនំាទាមទារសិទ្ឋិសេរីភាពជូនអ្នកប្រកបរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ឋនៅក្រុង​ប៉ោយប៉ែតនោះ។

មតិមួយចំនួនបានលើកឡើងថា វាហាក់ដូចជាមិនយុតិធម៍ទាល់តែសោះ គ្រាន់តែករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តឈរនឹងថ្កល់ទៅបុក មន្រ្តីប៉ូលីសរូបនោះ ហើយត្រូវបានវាយឃ្នោះភ្លាមៗលើជនដែលគិតថាជាអ្នកបង្ករ។

ដោយឡែក បើសិនជាប្រជាពលរដ្ធធម្មតា ដែលមិនមានឋានៈធំនឹងគេ មានបញ្ហាហើយរត់អោយលោកសមិត្ថកិច្ចជួយ ដូចជាទៅសុំភ្លើងយក្សអញ្ចឹង។ ប៉ុន្តែបើសិនជា អ្នកមានអំណាច ឬអ្នកមានទ្រព្យសម្បិត្តស្តុកស្តម្ភវិញ ហាតែមួយមាត់ រឿងនោះនិងដោះស្រាយបានភ្លាម បើបែបនេះតើមានយុតិធម៍ពិតប្រាកដដែរទេក្នុងសង្គមខ្មែរបច្ចុប្បន្ន៕

Comments

comments