​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាអតីត​អនុប្រធាន​ទី​១​ព្រឹទ្ធសភាកាលពីអាណត្តិទី២ សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស បាន​ចូល​ទិវង្គត​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​ព្រះជន្ម​៨០​វស្សា ។

នេះ​បើយោងតាមហ្វេសប៊ុកផេកលោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ​ ។​

​សម្តេច ស៊ីវ​ត្តិ ជីវ័ន​មុនីរក្ស ជា​បុត្រា​របស់​អតីតព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនី​វង្ស (​សោយរាជ្យ​ពី​ឆ្នាំ​១៩២៧ ដល់​ឆ្នាំ​១៩៤១) និង​មាតា​ គឺ ឃុន​ព្រះ​ម្នាង បុប្ផា​នរ​ល័​ក្ខ យិន តាត (Khun Preah Moneang Bopha Norleak Tat)។ សម្តេច ស៊ីសុវត្ថិ មុនី​វង្ស មាន​ព្រះ​អគ្គមហេសី ព្រះ​ជាយា​ចំនួន​១៦​អង្គ និង​រាជបុត្រា​បុត្រី​២៤​អង្គ​ ហើយសម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស ជា​ព្រះរាជបុត្រ​ចុងក្រោយ​ដែល​នៅ​រស់រានមានជីវិត​៕