ករណីខាងលើនេះ មិនមែនទើបតែកើតឡើងថ្មីៗនេះទេ គឺបានកើតមានជាច្រើនឆ្នំាមកហើយ ហើយមកដល់​ដើម​ឆ្នំា២០១៧នេះ ​បញ្ហានៅតែមិនអាចដោះស្រាយបាន ខណៈដែលអតិថិជន ពិសេសពលរដ្ឋដែលមានបា្រក់​ចំណូល​ប្រចំាថ្ងៃទាប​ បានរអ៊ូរទំានិងស្នើដល់សមត្ថកិច្ចជំនាញពាក់ព័ន្ឋចុះត្រួតពិនិត្យនៅតាមស្ថានីយ៍​ប្រេង​របស់​ក្រុមហ៊ុនបរទេសដូចជា ស្ថានីយ៍ប្រេងកាល់តិច(CALTEX) និង​តូតាល់ (TOTAL) ជាដើម ។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ពួកគាត់បានចូលចាក់សំាងនៅស្ថានីយ៍ខាងលើ ឧទាហរណ៍​បើចាក់២​លីត្រគឺ​បុគ្គលិក​ចាក់សំាង បានចុចប៊ូតុងម៉ាស៊ីន និងឃើញចំណុះលេខ២លីត្រមែន ប៉ុន្តែបុគ្គលិកមួយចំនួនដែល​ទំនង​ជា​ក្រុមហ៊ុនបានអនុញ្ញាតឲ្យរកកម្រៃពីការកិបកេងចំណុះជាថ្នូរទៅនឹងការមិនផ្តល់បា្រក់ប្រយោជន៍ ឬ បា្រក់​លាប​ការផ្សេងៗ ឬ ជាគោលការកំណត់របស់ក្រុមហ៊ុន​ ពេលចាក់រួចម៉ាស៊ីនលោតលេខ២​បង្ហាញពីគ្រប់​ចំណុះ​លីត្រនោះ គឺគេ(បុគ្គលិក) បានចុចខ្សៀ(ក្បាលទុយោ)​ធ្វើឲ្យប្រេងមួយចំនួនបានហូរត្រឡប់​ពីធុងសំាងម៉ូតូ ឬ រថយន្ត​ ចូល​ទៅក្នុងម៉ាស៊ីនវិញ ធ្វើឲ្យបាត់ចំណុះលីត្រតែម្តង ។

យ៉ាងណាក៍ដោយ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នំា២០១៧នេះ«អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបំភ្លឺតបបាន​ទេ ពីតំណាងក្រុមហ៊ុនប្រេងឥន្ឋនៈកាល់តិច និងតូតាល់ ជុំវិញការចោទប្រកាន់ខាងលើនេះ ។

សូមបញ្ជាក់ដែរថា គិតត្រឹមវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃអង្គារដដែលនេះ តម្លៃប្រេងសំាងនៅស្ថានីយ៍ធំៗ​ទំាងពីរ​គឺ សំាងស៊ុបពែរមានតម្លៃ០១លីត្រ ៣៧០០រៀល សំាងធម្មតា ០១លីត្រ ៣៦៥០រៀល និងប្រេងម៉ាស៊ូត ០១លីត្រមានតម្លៃ ៣៣០០រៀល ៕

 

Comments

comments