អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននិយាយវាយប្រហារធ្ងន់ៗទៅលើមេដឹកនំា​គណបក្ស​ប្រឆាំងគឺ លោក សម រង្ស៊ី ថាជាមនុស្សឡប់សតិដោយសារតែអស់ផ្លូវដើរ ។

ការលើកឡើងរបស់លោកសុខ ឥសានខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុង​និរទេសខ្លួននៅក្រៅប្រទេសបានសរសេរវាយប្រហារមកលើរាជរដ្ឋាភិបាលដឹកនំាដោយគណបក្សប្រជាជន កម្ពុជាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៤ ខែមករា​ ឆ្នំា២០១៧នេះថា«រដ្ឋាភិបាល ដៃភ្លើង ជើងមាន់ / A destructive governmentប៉ះអ្វីឆេះហ្នឹង កាយគាស់អ្វីៗ​ទាំងអស់ ឲ្យវិនាសហិនហោច។
ដីក៏ប្លន់ ផ្ទះក៏ដុត ព្រៃក៏កាប់ ដំណាំក៏ឈូស បឹងក៏លុប ភ្នំក៏វ៉ៃ ថ្មក៏ជីក ខ្សាច់ក៏កាយ។ ប្រទេសជាតិ​អន្តរាយ រាស្ត្រវេទនា តែពួកគេបានធ្វើមហាសេដ្ឋី» ៕

 

Comments

comments