យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានប្រកាសឲ្យដឹងជាផ្លូវការ កាលពីម្សិលមិញថា គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ​ IOC បានសម្រេចផ្តល់ពានរង្វាន់ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរ ជាតិ IOC Presiden’s Trophy ជូនដល់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា ដែលបានខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រ ការអភិវឌ្ឍវិស័យកីឡា ក៏ដូចជាបានគាំទ្រដល់ចលនា អូឡាំពិក ឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកប ដោយសន្តិភាព និងល្អប្រសើរ តាមរយៈកីឡា និងឧត្តម គតិអូឡាំពិក។
នៅក្នុងសេចក្តីប្រកាសដដែល បានបន្តថា ទន្ទឹមនឹងលោក ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកីឡា ដែលមានសារៈសំខាន់ ក្នុងការអប់រំយុវជន និងការរួមចំណែក កសាងសង្គមជាតិកម្ពុជា។
សេចក្តីប្រកាសដដែលបានលើកពីខ្លឹមសាររបស់លោកបណ្ឌិត ថូម៉ាស់ បាច់ (Thomas Bach) ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិបានចាត់តាំងលោក សឺ មៀង (Ser Mieng) សមាជិកប្រតិបត្តិរបស់ខ្លួន ដើម្បីប្រគល់ជូនពានរង្វាន់ IOC Presiden’s Trophy ជូនដល់ នាយករដ្ឋមន្ត្រី នាថ្ងៃទី២៥ មករា ឆ្នាំ ២០១៧ វេលាម៉ោង ៣ និង៣០នាទីរសៀល នៅវិមានសន្តិភាព។

IOC បានផ្តល់ជូនពានរង្វាន់របស់ខ្លួនជារៀង រាល់ឆ្នាំជូនដល់ឥស្សរជនសំខាន់ៗ ដែលបានខិតខំលះបង់អស់មួយជីវិត ដើម្បីកីឡា។ ប៉ុន្តែពានរង្វាន់មួយនេះ គឺជាពានរង្វាន់ដែលខ្ពស់បំផុត ដែលគ្រោងនឹងផ្តល់ជូនដល់នាយករដ្ឋមន្ត្រីកម្ពុជា កដូចជាសម្រាប់ព្រះរាជាណា ចក្រកម្ពុជាទាំងមូលផងដែរ៕

Comments

comments