ធ្លាប់តែលឺបទចម្រៀង ដែលអ្នកស្រី ហ៊ឹម ស៊ីវន ច្រៀង រោងការ គ្មានកូនកម្លោះ តែឥឡូវនេះមានពិតប្រាកដមែន ដោយរឿងហេតុដ៍គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងទឹកដីស្រុក ចំការលើ ខេត្តកំពង់ចាម ដោយសារតែដល់ថ្ងៃរៀបការទៅហើយ បើជាមិនឃើញកូនកំលោះមកចូលរួមពិធីសំពះផ្ទឹម ធ្វើអោយកូនក្រមុំទទួល ភ្ញៀវតែម្នាក់ឯងទៅវិញ។

មិនមិនដឹងថាមូលហេតុអ្វីទេទើបបានជាធ្វើអោយកូនកំលោះបោះបង់ពិធីមង្គលការរបស់ខ្លួនបែបនេះ ដោយ ទុកអោយកូនក្រមុំដែលបានចូលស្តីដណ្តឹងដល់ចាស់ទុំតាមច្បាប់ទៅហើយ ក្លាយជាមេម៉ាយខាន់ស្លាទៅវិញ     

(រូបភាព ក្នុងថ្ងៃភ្ជាប់ពាក្យ)

យោងតាមម្ចាស់គណនី Facebook ម្នាក់ដែលមានឈ្មោះថា Mrr Duk បានរៀបរាប់ប្រាប់ថា៖“រោងការគ្មានកូនកំលោះ 9/1/2017 សូមេត្តាជួយ Share ធ្វើជាមនុស្សប្រុសហេតុអ្វីក៏អន់ម្លេះចូលដណ្ដឹងមនុស្សស្រីហើយ ដល់ថ្ងៃរៀបការហេតុអ្វីមិនមកចូលរោងការ ទុកអោយកូនក្រមុំការម្នាក់ឯង។​

 បើមិនប្រាកដចិត្តថានឹងចង់រៀបការជាមួយគេទេ ហេតុអ្វីចូលដណ្ណឹងគេ កុំធ្វើចឹងណាមនុស្សប្រុសទាំងអស់ អាណិតគ្នាជាស្រីផង តើគ្នាខាងស្រីខ្មាស់គេប៉ុណ្ណានៅពេលដល់ថ្ងៃការបែជាថ្ងៃការគ្មានកូនកំលោះ អ៊ុំពូមីងណាមានកូនស្រី បើមនុស្សប្រុសម្នាក់នេះចូលដណ្ណឹងកូន សុំកុំលើកអោយអីខ្លាចដូចបងស្រីញុមដែលគាត់មិនបានទទួលខុសត្រូវនៅអ្វីដែលគាត់បានធ្វើ  ហើយម្នាក់ប្រុសនឹងមានឈ្មោះ ខែម ចាន់ធូ ហើយគាត់ជាអ្នកស្វាយរៀង សូមមេត្តាជួយ Share”។

យើងនៅមិនទាន់ដឹងពីមូលហេតុនេះនៅឡើយ ដោយភាគីខាងកូនកម្លោះក៍មិនបានបញ្ចាក់ប្រាប់ខាងកូនក្រមុំវិញ ថាមកពីអ្វី ហើយក៍មិនទាន់ដឹងថា តើបុរសដែលជាកូនកម្លោះនោះ មានបញ្ហាអ្វីកើតឡើងណាមួយដែរ មានតែរង់ចំាមើលបន្តទៀត។