យោងតាមទីភ្នាក់ងារយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ថា កងកម្លំាង​ពិសេសរបស់សហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតបត្តិការមួយដឹកនំាដោយកូរ៉េខាងត្បូង ដើម្បីធ្វើឃាតមេដឹក​នំា​​វ័យក្មេងរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង មេដឹកនំាយោធាមួយចំនួនទៀតក្នុងករណីផ្ទុះសង្រ្គាម ។

បើតាមយុនហាប់ដែលស្រង់សម្តីមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់បានបញ្ជាក់ទៀតថា កូរ៉េខាងត្បូងបានបង្កើត​កងកម្លំាងពិសេសយកលំនាំតាមសហរដ្ឋអាមេរិក ដោយមានកម្លំាងពី១០០០ទៅ២០០០នាក់ ដើម្បីធ្វើឃាត​លោក គីម ជុងអ៊ុន និងមេបញ្ជាការយោធាកូរ៉េខាងជើងក្នុងករណីផ្ទុះសង្រ្គាមនាពេលខាងមុខ ក្នុងនោះកងកម្លំាង​ពិសេសអាមេរិកក៍អាចនឹងចូលរួមក្នុងប្រតិបត្តិការនេះដែរ៕

 

Comments

comments