ការឈឺ​ក្បាល​បែប​ប្រកាំ​ង មិនមែន​ជា​អ្វី​ដែល​ មនុស្ស​យើង​ចង់បាន​នោះទេ ព្រោះ​វា​គឺជា​បញ្ហា​ដ៏​ធំ​មួយ ​ដែល​ធ្វើឲ្យ​យើង​មិន​អាច ​បំពេញ​ការងា​រ​ប្រចាំ​ថ្ងៃ​បាន ហើយ​ក៏​ផ្តល់​ភាពស្មុគស្មាញ​ ច្រើន​ណាស់​ដែរ​ក្នុងពេល ​វា​ធ្វើ​ទុក្ខ​ម្តងៗ​។

បន្ថែមពីនោះវាក៍តែងតែកើតមានឡើងពេលគិតច្រើន ឬការចូលសម្រាកយូរៗរហូតដល់យប់ជ្រៅ និងសម្រាកមិនគ្រប់គ្រាន់ជាដើម ទំាងនេះគឺជាមូលហេតុដែលធ្វើឲ្យលោកអ្នកឧស្សាហ៍ឈឺក្បាលជាប្រចំា។

ប៉ុន្តែ​បើសិនជា​អ្នក​មិន​ចង់​ ប្រើ​ថ្នាំ​បំបាត់​បញ្ហា​នេះ យក​ល្អ​គួរតែ​សាកល្បង​វិធី​ដូចខាងក្រោម​នេះ​សិន​ទៅ ដូចជាការ ​ផ្តល់​ភាព​ត្រជាក់​ ​​ប្រើ​ថង់​ទឹកកក​ ស្អំ​នៅ​ថ្ងាស ក្បាល ឬ​កញ្ចឹងក៏​ដើម្បី​បំបាត់​ការឈឺចាប់​។

អ្នកជំនាញ​មិន​បាន ​ប្រាកដ​ច្បាស់​ថា វិធី​នេះ​មាន​ប្រសិទ្ធភាព ​ឬ​អត់​ទេ ប៉ុន្តែ​ការកាត់បន្ថយ​លំហូរ​ឈាម ​ដោយ​ប្រើការ​ស្អំ​ទឹកកក ​បែប​នេះ​ប្រហែលជា​ផ្នែក​មួយ ​ក្នុង​ការព្យាបាល​ដែរ​។​ ជាតិ​កាហ្វេ​អ៊ី​ន​ ​វា​គឺជា​ធាតុ​ផ្សំ​មួយ​ប្រភេទ ​ក្នុង​កាហ្វេ និង​ក្នុង​ភេសជ្ជៈ ឬ​អាហារ​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែ​វា​អាច​ផ្តល់​ប្រសិទ្ធ​ភាព ​បំបាត់​ការឈឺចាប់​បាន​ខ្លះ​ដែរ​។ ដូច្នេះ​បើ​សិន​ជា​អាច ចូរ​ញ៉ាំ​កាហ្វេ​ដើម្បី​ជួយ​បំបាត់ ​ការឈឺ​ក្បាល​ខ្លះ​ទៅ​។​

បន្ទប់​ដែល​ងងឹត និង​ស្ងាត់​ ​ការ​ដែល​មាន​ពន្លឺ​ភ្លឺ​ខ្លាំង និង​សម្លេង​ឡូឡា​ច្រើន​ អាច​ធ្វើឲ្យ​ការឈឺ​ក្បាល ​កាន់តែ​ធ្ងន់ធ្ង​របាន​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា ​ឲ្យ​បន្ទប់​របស់​អ្នក​មាន ​ពន្លឺ​តិចតួច និង​កាត់បន្ថយ​សម្លេង​ ឲ្យបាន​ច្រើន​បំផុត​ ដើម្បី​កុំឲ្យ​ឈឺ​ក្បាល​ថែមទៀត​។ វា​ក៏​អាច​ជួយ​បង្កើន ​ការធូរស្រាល​វិញ ​កាន់តែ​លឿន​ដែរ​។

វីតាមីន B2 ​វីតាមីន​ប្រភេទ​នេះ ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ ម្យ៉ាងទៀត​ថា Riboflavin ដែល​អ្នក​ទាំងអស់​គ្នា ​អាច​រក​បាន​ក្នុង​ទឹកដោះគោ អាហារ​ធ្វើ​ពី​ទឹកដោះគោ ត្រី និង​សាច់មាន់​។ ការសិក្សា​បាន​បង្ហាញថា វា​ប្រហែលជា​អាច ជួយ​បង្ការ​ការឈឺ​ក្បាល ​បែប​ប្រកាំង​បាន​។

ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលអាចធ្វើអោយលោកអ្នកបំបាត់នូវអាការៈឈឺក្បាលបាន

ទី​១៖ បញ្ឈប់​ការ​ប្រើ​ទូរស័ព្ទ​ដៃ Smartphone ជា​បណ្តោះអាសន្ន

តាម​ការ​សិក្សា​ថ្មី​មួយ​ឃើញ​ថា មនុស្ស​មាន​ទម្លាប់​ជិត​ស្និត​ជាមួយនឹង​ទូរស័ព្ទ​បំផុត ដើម្បី​ផ្ញើ​សារ និង​ឆែក​អ៊ីនធឺណិត​។ នេះ ជា​ការ​គ្រោះថ្នាក់​ដែល​បណ្តាល​ឱ្យ​ស្រវាំងភ្នែក និង​អស់កម្លាំង ប្រសិនបើ​នេះ ជា​ទម្លាប់​វា​នឹង​បណ្តាល​ឱ្យ​ឈឺក្បាល​។

​ទី​២ ៖ បន្ថែម​ជាតិ​ទឹក​ទៅ​ក្នុង​ខ្លួន

យោង​តាម​ការ​ស្រាវជ្រាវ ដែល​បាន​ចេញផ្សាយ​ដោយ​ការ​សែត The Journal of Nutrition ការ​ខ្វះ​ជាតិ​ទឹក​បណ្តាល​ឱ្យ​ឈឺក្បាល​។ ចូរ​ផឹកទឹក​មួយ​កែវ (​ចំណុះ​ប្រមាណ 240 មី​លី​លី​ត្រ​) ដើម្បី​បន្ថយ​អាការ​ឈឺក្បាល​។

ទី៣​៖ សម្រាក

 

វេជ្ជបណ្ឌិត Keri Peterson ពី​មន្ទីរពេទ្យ Lenox Hill នាទី​ក្រុង​ញូយ៉ក សហរដ្ឋ​អា​មេ​រិច បាន​និយាយ​ថា អាការ​ចម្បង​នៃ​ការ​ឈឺក្បាល គឺ​សញ្ញា​នៃ​ភាព​តប់ប្រមល់​។ ចូរ​សម្រាក រួច​ដកដង្ហើម​ឱ្យ​វែង​ៗ ឬ​ការ​ធ្វើ​សមាធិ​។

​ទី៣​៖ ប្រើ​ឪ​ស​ថ​រុក្ខជាតិ

ការ​ស្រាវជ្រាវ ដែល​ត្រូវ​បាន​គេ​បោះ​ពុ​ម្ភ​នៅ​លើ​កាសែត ពី​អាការ​ឈឺក្បាល​បង្ហាញ​ថា ខ្ញី​មាន​សមត្ថភាព​ពិសេស ក្នុង​ការ​បំបាត់​អាការ​ឈឺក្បាល​ឱ្យ​ធូរស្រាល​យ៉ាង​មាន​ប្រសិទ្ធភាព​។ ការ​បៀមទឹក​ខ្ញី​ប្រមាណ​ជា 60 វី​នាទី រួច​ទើប​លេប អាច​បំបាត់​អាការ​ឈឺក្បាល​។

តាមរយះវិធីមួយចំនួនខាងលើនេះ លោកអ្នកអាចសាកល្បងធ្វើបាន ប៉ុន្តែបើសិនជាឈឺក្បាលមិនឈប់ លោកអ្នកគួរតែរកអ្នកជំនាញ ដើម្បីប្រឹក្សាជាមួយបញ្ហានេះ៕

ប្រភព ៖ Woman health

Comments

comments