ក្រុម Nevercare ដែលជាក្រុមកីឡា អេឡិចត្រូនិកជើងខ្លាំងកម្ពុជា (E-Sport) បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅល្ងាចថ្ងៃទី១៧ ខែមករាម្សិលមិញនេះ បន្ទាប់ពីផ្ដួលក្រុមការពារតំណែងជើងឯកថៃ Superior នៅវគ្គផ្ដាច់ព្រ័ត្រកាល ពីចុង សប្ដាហ៍ កន្លងទៅ ដើម្បីគ្រងជើងឯកកីឡាអេឡិចត្រូនិចអន្តរជាតិ MATIC 2017 ។

ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិចអន្តរជាតិ MATIC 2017 ដែលធ្វើនៅប្រទេសម៉ាឡេស៊ីនេះ គឺចាប់ពីថ្ងៃទី១៤-១៥ ខែមករា  ដោយមានប្រទេស៧ចូលរួមគឺ ម្ចាស់ផ្ទះម៉ាឡេស៊ីមាន៣ក្រុម, កម្ពុជាមាន២ក្រុម, សិង្ហបុរីមាន២ក្រុម, ចិនមាន២ក្រុម, ថៃមាន១ក្រុម, មីយ៉ាន់ម៉ាមាន១ក្រុម និងឥណ្ឌូណេស៊ីមាន១ក្រុម។

គួរកត់សំគាល់ថា មុនពេលឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម Nevercareកម្ពុជា បានប្រកួតសន្សំពិន្ទុយ៉ាងស្វិតស្វាញ នៅក្នុងពូល A ដែលប្រជុំដោយក្រុមខ្លាំង ៥ទៀត មកពីប្រទេសនានាដូចជាក្រុម Shui Feng (ចិន), ក្រុម Superior (ថៃជើងឯកឆ្នាំ២០១៦), ក្រុម Troop Histry (សិង្ហបុរី), ក្រុម Successful (កម្ពុជា) និងក្រុម KC-KingOver (ម៉ាឡេស៊ី) ។

បន្ទាប់ពីឆ្លងផុតវគ្គចែកពូល ក្រុម Nevercare បានយកឈ្នះក្រុម No Excuse របស់សិង្ហបុរីនៅវគ្គ ៨ក្រុមចុងក្រោយ រួចបន្តយកឈ្នះក្រុម Shui Feng មកពីប្រទេសចិននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានសងសឹកសត្រូវចាស់ Superior ដែលធ្លាប់លើកពានកាលពីឆ្នាំ២០១៦ កន្លងទៅបានដោយជោគជ័យ ។

ជាលទ្ធផល ក្រុមកម្ពុជា Nevercareកម្ពុជាបាន គ្រងជើងឯកប្រចាំឆ្នាំ២០១៧ដែលមានពាន១ មេដាយមាស និងប្រាក់១៥០០០ដុល្លារ។ លេខ២បានទៅក្រុម Superior របស់ថៃបានពានតូច១ មេដាយប្រាក់ និងប្រាក់ ៧០០០ដុល្លារ។ លេខ៣បានក្រុម KC Kakicrew របស់ម៉ាឡេស៊ីបានមេដាយសំរឹទ្ធ និងប្រាក់៤០០០ដុល្លារ និងលេខ៤បានក្រុម Shui Feng របស់ចិនចិនបានប្រាក់២៥០០ដុល្លារ។

នេះជាលើកទី២ហើយសម្រាប់កីឡា E-Sports កម្ពុជា បន្ទាប់ពីបានឈ្នះជើងឯកកាលពីឆ្នាំ២០១៥កន្លងទៅ។អ្វីដែលជាការត្រៀមខ្លួនបន្តគឺ ពួកគេនិងត្រូវជួបប្រកួតការពារជើងឯកក្នុងឆ្នំា២០១៨នៅប្រទេសថៃវិញម្តង៕

 

Comments

comments