ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​អះអាង​ថា ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​អាច​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​លោក​អ្នក ដូច្នេះ​វា​ជា​ការ​សំខាន់​ដែល​លោក​អ្នក​គួរតែ​សាកល្បង​! សូម​ក្រឡេក​មើល​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការ​រួម​ភេទ​ពេល​ព្រឹក ដូច​ខាងក្រោម​នេះ ៖

១-​បង្កើន​ចំណង់​ផ្លូវភេទ
ដោយសារ​ពេល​ព្រឹក​លោក​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា និង​មាន​ថាមពល ដូច្នេះ​បទ​ពិសោធន៍ផ្លូវភេទ​របស់​លោក​អ្នក​នឹង​កើនឡើង ហើយនឹង​មាន​លំហូរ​ឈាម​ល្អ​ទៅ​កាន់​ប្រដាប់​ភេទ​របស់​លោក​អ្នក ជា​លទ្ធផល​វា​នឹង​បង្កើន​ចំណង់​ផ្លូវភេទ​របស់​លោក​អ្នក ។

២-​ធ្វើ​ឲ្យ​ស្បែក​ស្អាត
ដោយសារ​តែ​មានការ​កើនឡើង​នៃ​ការ​ផលិត​អ័រម៉ូន​អឺ​ស្ត្រូ​សែន​នៅ​ពេល​ដែល​លោក​អ្នក​មានការ​រួម​ភេទ​នៅ​ពេល​ព្រឹក ។ ចំពោះ​ស្ត្រី​ជាពិសេស​នឹង​កត់សម្គាល់​ឃើញ​ថា ស្បែក​របស់​ពួក​គេ​មាន​ភាព​ទន់​រលោង និង​ស្រស់​ស្អាត​ជាង​មុន ។

៣-​បង្ការ​ជំងឺ​គាំងបេះដូង
ការ​រួម​ភេទ​ពេល​ព្រឹក អាច​បន្ថយ​សម្ពាធ​ឈាម​របស់​លោក​អ្នក​បាន​យ៉ាងច្រើន ហើយ​នៅ​ពេល​ដែល​សម្ពាធ​ឈាម​របស់​លោក​អ្នក​នៅ​ក្នុង​កម្រិត​ធម្មតា ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គាំងបេះដូង​នឹង​ថយ​ចុះ ។

៤-​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
ការ​រួម​ភេទ​ពេល​ព្រឹក​ជួយ​បន្ថយ​សម្ពាធ​ឈាម​របស់​លោក​អ្នក ហើយ​ក៏​ជួយ​ក្នុង​ការ​ពង្រីក​សរសៃឈាម​របស់​លោក​អ្នកផង​ដែរ ។ ការ​បង្កើត​កំណក​ឈាម​នឹង​ត្រូវ​បាន​រារាំង ដូច្នេះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

៥-​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ
ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​ជួយ​ជំរុញ​ការ​ផលិត​អីុ​ម​មុ​យ​នូ​គ្លូ​ប៊ុ​យ​លី​ន អា ដែល​អាច​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​លោក​អ្នក និង​ជួយ​ឱ្យ​រាង​កាយ​របស់​លោក​អ្នក ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​យ៉ាង​មាន​ប្រសិទ្ធភាព ៕

Comments

comments