កាលពីថ្ងៃទី២២មករាម្សិលមិញនេះ គ្រប់គ្នាប្រាកដជាបានដឹងហើយថា គឺជាថ្ងៃដ៍ពិសេស របស់តារាបាល់ទាត់ឆ្នើម ប្រាក់ មុន្នីឧត្តម ខ្សែ​ប្រយុទ្ធ​ក្រុម​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ និងជាកីឡាករជម្រើសជាតិកម្ពុជា​ ​​រៀប​​មង្គល​ការ​​នៅ​​កោះពេជ្រ ។

​តារាបាល់ទាត់ដ៍សង្ហា​រ​ពាក់​លេខ​៧ ​ត្រូវបានក្រាបផ្ទឹម និង​នាង​ ប្រាក់ ស្រីរ័ត្ន ​​ ​ដោយ​​មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​​ប្រធាន​ក្លឹប​​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ លោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា​ ផង​ដែរ។ ​​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៍មាននូវវត្តមាន កីឡាករ កីឡាការិនី និងតារាសម្តែង តារាចម្រៀងល្បីៗនៅកម្ពុជាថែមទៀតផង ៕

Comments

comments