កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានលាឈប់ពី ផលិតកម្មរស្មីហង្សមាស ក្រោយ រង់ចាំរហូតដល់ទៅ១១ឆ្នំា ដោយសង្ឃឹមថានឹងទទួលបាន នូវភាពល្បីល្បាញ ព្រមទាំងមានបទចម្រៀងទោលផ្ទាល់ខ្លួន ។

តែក្តីរំពឹងបានត្រឹមតែជាការស្រម៉ៃ និងខកចិត្ត នាងក៍ប្រកាសលាអ្នកគាំទ្រ ប៉ុន្តែ នាងក៍និងមានវត្តមាននូវក្នុងវិស័យ ចម្រៀងដដែលគ្រាន់តែមិនបញ្ចេញពីទ្រនំថ្មីប៉ុណ្ណោះ។

ដើមឆ្នំា២០១៧វាហាក់ដូចជាមានការដោះដូរច្រើននៅក្នុងពិភពសិល្បៈមិនទាំងបានប៉ុន្មានផង អ្នកនាង យក់​ថិត​រដ្ឋា ដែលប្រិយមិត្តគាំទ្របានស្គាល់នាង តាមរយះបទ “ ផ្លូវស្នេហ៍ បែកបាក់ ” នាថ្ងៃទី៧កុម្ភះនេះក៍បាន​ប្រកាស​ជា​ផ្លូវ​ការ​នៃ​ការ​ចាក​ចេញ​ពី​ផលិតកម្ម​ហង្សមាស​ក្នុង​គណនី​ផ្ទាល់​ខ្លួនផងដែរ។

អ្នកចម្រៀងសម្លេងស្រួយដែលមានប្តីជាតារាចម្រៀងដែរនោះ បានបង្ហាញក្នុងគណនីហ្វេសបុកថា នាងនឹង​ត្រៀម​ធ្វើ​បទ​ស្នាដៃ​និពន្ធថ្មី​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ក្នុងសារដដែលក៍បាន ​រៀប​រាប់​ថា​ ពិត​ជា​មិន​ចង់​បែក​ និង​ចាក​ចេញ​ពី​ផលិតកម្ម​ឡើយ​ ព្រោះ​តែ​ក្តី​ស្រលាញ់​និង​ចូលចិត្តក្រុមការងារ ព្រម​ទាំងថ្នាក់ដឹកនាំគ្រប់រូប ប្រចាំផលិតកម្ម រស្មីហង្សមាស ទាំងអស់។

បន្ថែមពីនោះ​​នាង​​បាន​សំណូម​ពរដល់​​អ្នក​គាំ​ទ្រ​ទាំង​អស់​កុំ​ភ្លេច​ជួយ​គាំ​ទ្រ​ស្នាដៃ​បទ​ Original Song ដែល​នាង​ផលិត​ផ្ទាល់​ផង​ដែរ។

គួរបញ្ចាក់ថា នាដើមឆ្នាំ២០១៧មុននិងការបង្ហោះសារស្តីពីការចាកចេញពីផលិតកម្មដ៍ល្បីក្នុងប្រទេសកម្ពុជា១នេះ យក់ថិករដ្ឋា ក៍ធ្លាប់សម្តែងនូវអារម្មណ៍មិនសប្បាយចិត្ត ដែលផលិតកម្មខាងលើ ជ្រើសរើសនាងជាតារាចម្រៀង ទៅហើយ  ប៉ុន្តែមិនដែលផ្តល់ឧកាសអោយនាង បានបង្ហាញវត្តមានផ្ទាល់លើឆាកប្រគុំតន្រ្តីនានា ឡើយ ដែលខុសពីរអ្នកសិល្បៈចំនួនក្រោយ។

ទោះជាយ៉ាងណាទន្ទឹមនិងការចាកចេញនេះ ក៍សូមជូនពរអោយនាងទទួលបាននូវការគាំទ្រច្រើន ក្នុងការផលិតបទចម្រៀង ដែលមិនចម្លងពីគេអោយទទួលបានភាពល្បីល្បាញ៕

Comments

comments