ព្រះបាទអង្គដួង ទ្រង់ជាក្សត្រកសាងសករាជនៃរាជវង្សថ្មី នៃនគរក្រុងកម្ពុជា ព្រះអង្គទ្រង់សោយរាជ្យក្នុងព្រះជន្ម ៥២ ព្រះវង្សា ក្រោយពីគ្រងរាជបាន ១៨ ព្រះវស្សានៅរាជធានី ឧដុង្គមានជ័យ។

ក្នុងរាជរបស់ព្រះអង្គ ព្រះអង្គបានខិតខំរេីបម្រាស់ពីការឈ្លានពាន របស់សៀម និង យួន នៅឆ្នាំ ១៨៥៩ ដោយសកម្មភាព​ប្រឆាំងនិងសៀម​ខ្លាំង​ពេក ព្រះអង្គត្រូវសៀមចាប់ព្រះកាយយកទៅ រាជធានីបាកកក ស្រុក​សៀមធេី្វជាអ្នក​ទោស។

ក្រោយមកមានការតវ៉ាទាមទារ ពីរដ្ឋមន្រ្តីបារាំង និង បុត្ររបស់ទ្រង់ សៀមបានដោះលែងព្រះ អង្គ ដួង មកវិញ តែជាអកុសល នៅថៃ្ងទី ១៩ តុលា ១៨៦០ ក្នុងឯកសារមហាបុរសខែ្មរត្រង់ទំព័រទី២០ បានបព្ចាាក់ថា នាវេលា​ម៉ោង៤ រសៀលនៅក្នុងព្រះបរមរាជវាំង ក្រុងឧដុង្គមានជ័យ ដែលស្ថិតកែ្បរភ្នំឧដុង្គ ព្រះអង្គមានព្រះរោគឬសដូង​បាតធ្ងន់ធ្ងរ ពេទ្យហ្លួងប្រកបព្រះឱសថថ្វាយមិនត្រូវឡេីយ ទ្រង់ក៏បានយាងសោយទិវង្គត។

តែមុនការយាងសោយព្រះទិវង្គត ព្រះអង្គបានមានព្រះរាជបណ្តាំដល់សម្តេចចៅហ៊្វាទទ្ប្ហះមាស ថា បន្ទាប់ពីព្រះ​អង្គយាងសោយព្រះទីវង្គិតទៅ ត្រូវចាត់ចែងពន្លះមំសៈ (សាច់) របស់ទ្រង់ឲ្យសត្វសុីជាអាហារ និង រាជសម្បត្តិ​ត្រូវថ្វាយជូនព្រះរាជបុត្រា អង្គ ច្រឡឹង ហៅថា ព្រះបាទ នរោត្តម។

ព្រះរាជវង្សានុវង្សបានធេី្វតាមព្រះរាជបណ្តាំ គឺក្រោយពេលទ្រង់សោយទិវង្គត មន្រ្តីបានពន្លះមំសៈ របស់ទ្រង់​តម្កល់លេីភាជន៍ប្រាក់ ហេីយដង្ហែចេញពីព្រះបរមរាជវាំងចេញទៅឲ្យសត្វទេ្វបាទ និង ចតុបាទសុីជាអាហារ ឯទ្រង់ទ្រាយព្រះសពដែលសល់តែឆ្អឹងនិងសាច់បន្តិចបន្តួចត្រូវាបានព្រះរាជវង្សានុវង្សតម្កល់ក្នុងព្រះកោដ្ឋ ធេី្វ​ព្រះរាជពិធីបុណ្យតាមព្រះរាជបវេណី រួចទ្រង់ត្រូវាបានគេថ្វាយព្រះមរណនាមថា «ព្រះបរមកោដ្ឋ »៕

Comments

comments