ខ្សែបម្រើរបស់ក្រុម AS Monaco, Fabinho បង្ហាញបំណងចង់ទៅលេងនៅ Manchester City បើទោះបីជាទទួលការទាក់ទងពីក្លិបធំៗមួយចំនួន ដូចជា Arsenal, Manchester United និង FC Barcelona ក៏ដោយ។

តាមការបញ្ជាក់ពីក្រុមម្ចាស់ជើងឯក Ligue 1 ៧សម័យ បានអោយដឹងថាកីឡាករវ័យ២៣ឆ្នាំអាចមានតំលៃខ្លួនរហូតដល់ទៅ៤០លានអឺរ៉ូ ហើយមានភាគរយខ្ពស់ដែលនឹងផ្ទេរទៅកាន់ទឹកដី Old Trafford ប៉ុន្តែជាការពិតរូបគេធ្លាប់បានបង្ហាញថាManchester City ទើបជាគោលដៅពិតប្រាកដក្នុងអាជីពរបស់ខ្លួន។

Fabinho បានចូលលេងអោយ AS Monaco ក្នុងខែកក្កដា ឆ្នាំ២០១៥ និងបានបង្ហាញខ្លួន៥០ដងរកបាន១១គ្រាប់ផងដែរ៕

Comments

comments