ខ្សែប្រយុទ្ធ Gabriel Jesus ប្រហែលជាមិនអាចចូលទីលានរហូតដល់ចប់រដូវកាលក្រោយរងរបួសបាក់ឆ្អឹងប្រអប់ជើងនៅក្នុងជំនួបជាមួយ AFC Bournemouth កាលពីថ្ងៃច័ន្ទកន្លងទៅ។

កីឡាករសញ្ជាតិប្រេស៊ីលបានរងរបួសក្នុងនាទីទី១៥បន្ទាប់ពីប៉ះទង្គិចជាមួយខ្សែការពារម្ចាស់ផ្ទះ Simon Francis រហូតមិនអាចបន្តការប្រកួតតទៅទៀតបាន នឹងត្រូវប្តូរចេញហើយដាក់ Sergio Aguero  ចូលជំនួសវិញ។

ក្នុងនោះ Manchester City មិនបានបញ្ជាក់លំអិតពីរយៈពេលដែល​ Jesus ត្រូវសំរាកព្យាបាលនោះទេ ប៉ុន្តែតាមរបាយការណ៍ពីមន្ទីរពេទ្យបង្ហាញថារូបគេត្រូវការពេលវេលាយ៉ាងហោចណាស់ក៏៣​ខែដែរ ទើបអាចជាសះស្បើយ ដែលរយៈពេលនេះគឺសមល្មមនឹងបញ្ចប់រដូវកាល Premier League ទៅ  ហើយ៕

Comments

comments