ការប្រណាំងកង់កម្មវិធីTour of Oman 2017ដែលរៀបចំដោយប្រទេសអូម៉ង់បានចាប់ផ្តើម ដំណើរការជាផ្លូវការហើយ ដោយដំណាក់កាលទី១ ត្រូវធ្វើចេញពីតំបន់ Al Sawadi Beach ទៅកាន់តំបន់ Naseem Park ក្នុងចំងាយផ្លូវ ១៧៣ គីឡូម៉ែត្រ។

ជាលទ្ធផល ជ័យជំនះបានទៅលើកីឡាករន័រវេសល៍ Alexander Kristoff របស់ក្រុម Katusha Alpecin ដោយចាយពេលអស់ ៣ម៉ោង ៤៦នាទី ២៩វិនាទី  ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករអ៊ីតាលី Kristian Sbaragli របស់ក្រុម Dimension Data ហើយលេខ៣បានទៅលើកីឡាករអ៊ីតាលី Sonny Colbrelli របស់ក្រុម Bahrain Merida ។

សំរាប់ដំណាក់កាលទី២ អ្នកចូលរួមទាំងអស់នឹងធ្វើការប្រណាំងពីតំបន់ Nakhal ទៅកាន់តំបន់ Bustan ដែលមានចំងាយផ្លូវ ១៤៥.៥ គីឡូម៉ែត្រ៕

Comments

comments