តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃ​សុក្រ​ ៦រោច​ ខែ​មាឃ​ ឆ្នាំ​វក​ អដ្ឋ​ស័ក​២៥៦០​ ត្រូវ​នឹងថ្ងៃទី១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ​ព្រះ​អង្គ​នឹង​សព្វ​ព្រះ​រាជ​ហឫទ័យ​ស្តេច​យាង​ជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ក្នុង​ព្រះ​រាជ​ពិធី​កាត់​ឫស​សីមាឆ្លង​ព្រះ​វិហារ​ថ្មី​​វត្ត​ស្វាយ​ដង្គុំ​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប​ ។

នេះបើយោងតាមផេកហ្វេសប៊ុគព្រះមហាក្សត្រ ៕