រហូតមកទល់នឹងវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មិនទាន់មានមន្រ្តីជាន់ខ្ពស់​គណបក្សសង្រ្គោះជាតិអះអាងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិចាកចេញពីស្រុកខ្មែរ​ទៅកាន់ប្រទេសណាមួយនិងទៅក្នុងគោលបំណងអ្វីឲ្យពិតបា្រកដនៅឡើយទេ គ្រាន់តែមន្រ្តីខ្លះថាលោក កឹម សុខា ចេញទៅប្រទេសថៃក្នុងនាមឯកជន និងខ្លះទៀតថា លោក កឹម សុខា ទៅពិនិត្យសុខភាពតែប៉ុណ្ណោះ ។

ការចាកចេញទៅក្រៅប្រទេសនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានជួប​ពិភាក្សា​ការងារពាក់ព័ន្ឋនឹងស្ថានការណ៍នយោបាយដែលបាននិងកំពុងឡើងកម្តៅជាមួយលោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាកម្ពុជានោះរួចមក ៕