អ្នកវិភាគសង្គមនិងនយោបាយ លោក គឹម សុខ បាននិយាយថា «ខ្ញុំមិនខ្លាចស្លាប់នោះទេ តែខ្លាចបំផុតស្លាប់ទៅ​អត់​​បានជួយសង្គមជាតិ ព្រោះខ្ញុំធ្លាប់គេដេញបាញ់នៅភ្នំពេញ ហើយរត់​រហូតដល់ប៉ោយប៉ែត និងទៅដេកជាមួយ​ក្មេងៗអនាថា » ។

យ៉ាងណាលោក គឹម សុខ មិនបានបញ្ជាក់លម្អិតថាតើមានគេដេញបាញ់នោះពាក់ព័ន្ឋនឹងបញ្ហាអ្វីនោះទេ ដោយ​លោក​គ្រាន់តែបន្ថែមថា គេដេញបាញ់លោកនោះនៅឆ្នាំ២០០៧ ។

លោក គឹម សុខ ឆ្លើយទៅនឹងសំណួរផ្សេងៗរបស់អ្នកកាសែតខាងលើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈលោកបានធ្វើដំណើរដោយថ្មើរជើងពីវត្តចាស់នៅជ្រោយចង្វារឆ្ពោះទៅសាលាដំបូង​រាជធានី​ភ្នំពេញដើម្បីចូលឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការតាមពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

Comments

comments