តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រ​កម្ពុជា លោក ប៊ុនញុំាង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ នឹងដឹកនំាគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា​ពី​ថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។

បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសខ្មែរក៍បានបញ្ជាក់ទៀតថា អំឡុងពេលទស្សនកិច្ចនេះ​លោក​ប្រធានាធិបតីឡាវ នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ​​នៃព្រះរាជា​ណាចក្រ​កម្ពុជា នៅក្នុងព្រះបរមរាជវំាង និងជួបពិភាក្សាការងារដាច់ដោយឡែក​ពីគ្នា​ជាមួយលោកសាយ ឈុំ ប្រធានព្រឹទ្ឋសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និង ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

សេចក្តីប្រកាសដដែលបានហៅដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីឡាវ ប៊ុនញុំាង វរជិត នាសប្តាហ៍ក្រោយនេះថាជាព្រឹត្តិការណ៍ដ៍សំខាន់មួយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាព និង​ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសនិងប្រជាជនទំាងពីរ ៕

Comments

comments