ខាងលើនេះគឺជាការលើកឡើងរបស់អ្នកវិភាគសង្គមនិងនយោបាយ លោក គឹម សុខ មុនពេល​លោក​ចូល​បំភ្លឺ​នៅ​ចំពោះមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

និយាយទៅកាន់អ្នកសារព័ត៌មានអំឡុងពេលសម្រាកនៅក្បែរស្ថានទូតអាមេរិកប្រចំាកម្ពុជា ខណៈលោកនិងអ្នកអមដំណើរ(មានព្រះសង្ឃនិងពលរដ្ឋ) ធ្វើដំណើរដោយថ្មើរជើងទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃសុក្រដដែលនេះ លោក គឹម សុខ បានបន្ថែមថា«ខ្ញុំមិននឹកស្មានថាអ្នកដឹកនំាជាតិប្តឹងរាស្រ្តទារលុយ ហើយបន្តិចទៀតខ្ញុំគិតថាពលរដ្ឋនឹងក្លាយជាកូនបំណុលរបស់ ហ៊ុន សែន» ។

យ៉ាងណាក៍ដោយ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ ឬការឆ្លើយតបបានទេពីអ្នកនំាពាក្យរាជរដ្ឋាភិបាល ក៍ដូចជាគណបក្សប្រជាជនកម្ពុជា ។

ដោយឡែក ពីសាលាដំបូងរាជធានីភ្នំពេញនោះវិញ មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោងជាង១​រសៀល​​ថ្ងៃសុក្រនេះ លោក គឹម សុខ បានបញ្ចប់ការសួរដេញដោលពីសំណាក់លោក សៀង សុខ ព្រះរាជ​អាជ្ញា​រងហើយ ហើយលោកបានត្រូវគេបញជូនឲ្យទៅកាន់បន្ទប់របស់ចៅក្រមស៊ើបសួរបន្តទៀត ៕