សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់លោក គឹម សុខ ពីបទញុះញង់ឲ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍និងបទបរិហារកេរ្ត៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។

ប្រភពបន្តថា បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការសួរដេញដោលនិងចោទប្រកាន់ជាផ្លូវការ លោក សៀង សុខ ក៍បានបញ្ជូនលោក គឹម សុខ ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត ឬ និយាយឲ្យចំសម្រេចឃុំ ឬមិនឃុំខ្លួន​លោក គឹម សុខ ប៉ុណ្ណោះ នៅរសៀលថ្ងៃសុក្រនេះ។

យ៉ាងណាក៍ដោយ អ្នកតាមដានសង្គមបាននិយាយថា អ្នកវិភាគសង្គមនិងនយោបាយ លោក គឹម សុខ ទំនងជា​គេចមិនផុតពីការជាប់ពន្ឋនាគារនៅថ្ងៃទី១៧ ខែកុម្ភៈនេះទេ ព្រោះជាបទពិសោធន៍ក្នុងសំណុំរឿងបទចោទ​ខាងលើនេះ មានអ្នកនយោបាយនិងសង្គមស៊ីវិលមួយចំនួន បើចោទ១០ ជាប់ពន្ឋនាគារទំាង១០ហ្នឹង ចៀសមិន​ផុតទេ ព្រោះតុលាការនេះត្រូវបានមន្រ្តីបក្សប្រឆាំងនិង​មជ្ឈដ្ឋានមួយវាយតម្លៃថាស្ថិតនៅក្រោម​សម្ពាធអ្នកកាន់​អំណាច៕