during the UEFA Europa League group A match between Manchester United FC and FC Zorya Luhansk at Old Trafford on September 29, 2016 in Manchester, England.

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ស៊ុត Hat-Trick ជួយអោយក្រុមបិសាចក្រហម Manchester United ឈ្នះក្រុមភ្ញៀវមកពីបារាំង Saint Etienne ដោយលទ្ធផល ៣ទល់នឹង០ នៅជើងទី១ វគ្គ៣២ក្រុម ពានរង្វាន់ UEFA Europa League កាលពីយប់មិញ។

ជួបគ្នាបាន១៥នាទីនាកីឡដ្ឋាន Old Trafford កីឡាករវ័យ ៣៥ ឆ្នាំបានស៊ុតបាល់ពិន័យ Free-Kick បើកឆាកយ៉ាងល្អជួយអោយម្ចាស់ផ្ទះនាំមុខ ១-០។ ឈានដល់នាទីទី ៧៥ បុរសសញ្ជាតិស៊ុយអែតដដែលបានស៊ុតគ្រាប់ទី ២ សំរេចទៀតជួយអោយក្រុមលោក Jose Mourinho កាន់តែមានភាពក្លៀវក្លានៅលើទីលាន។

ចុងម៉ោងទៅហើយពោលគឺនាទីទី ៨៨  Zlatan Ibrahimovic ក៏ទទួលបានឳកាសទាត់បាល់ពិន័យ១១ម៉ែត្រ ដែលជា Hat-Trick ដំបូងរបស់អតីតសមាជិក Juventus ហើយក៏ជាកំណាត់ត្រាល្អរបស់ Man Utd ដែលមិនដែលចាញ់នៅ២០ប្រកួតផងដែរ។

ជ័យជំនះនេះធ្វើអោយ Manchester United មានភាគរយខ្ពស់ដើម្បីឆ្លងទៅវគ្គ ១៦ ក្រុម ប៉ុន្តែយ៉ាងណាក៏ដោយពួកគេនៅជួបគ្នាជើងទី ២ ម្តងទៀតនាកីឡដ្ឋាន Stade Geoffroy Guichard របស់  Saint Etienne ថ្ងៃទី២៣ ខាងមុខ៕