អតីតខ្សែការពារក្រុមសេះបង្កង់ Juventus, Martin Caceres ចូលលេងអោយ Southampton រហូតដល់ចប់រដូវកាល នេះបើតាមការបញ្ជាក់ពីសារពត៌មានចក្រភពអង់គ្លេស
កាលពីម្សិលមិញ។

កីឡាករវ័យ ២៩ ឆ្នាំបានទទួលថ្លៃនឿយហត់ដល់ទៅមួយសែនផោនក្នុង១សប្តាហ៍ហើយការមកដល់របស់លោក គឺចូលទៅជំនួសកន្លែងខ្សែការពារ Virgil van Dijk ដែលរងរបួសកជើងត្រូវសំរាកព្យាបាលដល់ទៅ៣ខែ។

បុរសសញ្ជាតិអ៊ុយរ៉ាហ្កាយបានលេងអោយ Juventus ចាប់ពីឆ្នាំ ២០១២ដល់២០១៦និងជួយអោយក្រុមបានគ្រងជើងឯក Serie A ចំនួន៥សម័យផងដែរ។ យ៉ាងណាមិញរូបលោកមិន​បានចូល​​លេងតាំងពី​ខែកុម្ភៈឆ្នាំ​ទៅ​ដោយសារ​របួស​គន្លាក់​ជើង​ហើយនៅខែមិថុនាលោកក៏ចាកចេញពីក្រុមតែម្តងដោយសារផុតកិច្ចសន្យា៕

Comments

comments