សហព័ន្ធបាល់ទាត់ចក្រភពអង់គ្លេស FA បានចេញសេចក្តីប្រកាសតំរូវអោយក្រុមមេឃខៀវ Manchester City បង់ប្រាក់ពិន័យប្រមាណ៣ម៉ឺន៥ពាន់ផោនលើករណីល្មើសច្បាប់ថ្នាំជំនួយកំលាំង។

ជាការពិត Manchester City តម្រូវអោយផ្តល់ពត៌មានផ្លូវការពីទីតាំងនិងការហ្វឹកហាត់ដើម្បីសហព័ន្ធធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើស្ថានភាពសុខភាពកីឡាករបានត្រឹមត្រូវ  ប៉ុន្តែពួកគេមិនបានគោរពតាមលក្ខខ័ណ្ឌដល់ទៅ៣ដងមកហើយ ដូចនេះទើបសហព័ន្ធ FA សំរេចធ្វើការពិន័យតែម្តង។

ក្នុងនោះដែរ ទណ្ឌ​កម្មនេះបានធ្វើឡើងក្រោយការប្រជុំពីគណៈកម្មាការឯករាជ្យមួយ ដោយព្រមាន Manchester City កុំអោយមានកំហុសឆ្គងនាពេលអនាគតផងដែរ៕

Comments

comments