កាលពីពេលថ្មីៗនេះ ប្រជាជនជប៉ុនរាប់រយនាក់បានធ្វើការបរិច្ចាគទូរស័ព្ទដៃចាស់ៗរបស់ខ្លួនទៅអោយគណៈកម្មាធិការអូឡាំពិក ដើម្បីប្រមូលលោហធាតុទៅកែច្នៃជាមេដាយសំរាប់ផ្តល់ជួនអត្ត ពលិកនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ នាទីក្រុងតូក្យូ។

ជាការពិត គំរោងនេះគឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិដោយ    អោយមនុស្សទាំងអស់បានស្វែងយល់ពីការប្រើប្រាស់កាកសំណល់ឡើងវិញ ហើយជាពិសេសនោះគឺដើម្បីសន្សំថវិកាដែលប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ។

ក្នុងនោះផងដែរ គណៈកម្មាធិការអូឡាំពិកប្រទេសជប៉ុនសង្ឃឹមថាពួកគេនឹងអាចប្រមូល លោហធាតុបាន៨តោនទើបអាចគ្រប់គ្រាន់ក្នុងការផលិតមេដាយចំនួន៥ពាន់គ្រឿង៕