ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងចាប់អារម្មណ៍ចង់ទិញយកកីឡាករ  របស់ Las Palmas ដើម្បីមកពង្រឹងប្រព័ន្ធការពាររបស់ខ្លួនឡើងវិញ។

ក្រោយពីកីឡាករ Aleix Vidal បានរងរបួសភ្លាត់កជើងស្តាំរហូតត្រូវសំរាកព្យាបាលដល់ទៅ ៥ខែ តំបន់ការពាររបស់ Barcelona ហាក់មានភាពទន់ខ្សោយយ៉ាងខ្លាំង ជាក់ស្តែងពួកគេបានបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើង Paris st Germain នៅជើងទី១ វគ្គ១៦ក្រុម ពាន UEFA Champions League ហើយមូលហេតុនេះធ្វើអោយលោក Luis Enrique  ចង់បានកីឡាករសញ្ជាតិប្រេស៊ីលមកជួយស្តារស្ថានភាពឡើងវិញ។

យ៉ាងណាក្តី Barcelona មិនទាន់បានធ្វើការទាក់ទងជាមួយ Las Palmas  ជាផ្លូវការអំពីគោល         បំណងក្នុងការទិញកីឡាករវ័យ ២៧ ឆ្នាំរូបនេះនៅឡើយទេ ៕