ស្ត្រី​ភាគច្រើន កំពុងតែ​មាន​ផ្ទៃពោះ ត្រូវតែ​មាន​ការ ប្រុងប្រយ័ត្ន​គ្រប់រឿង មិនថា ការសម្រាក ញុាំចំណីអាហារ និង ការស្លៀកពាក់ជាដើម ជៀសវៀងមានបញ្ហាណាមួយកើតឡើង​។

សម្រាប់របបអាហារវិញ អ្នក​គួរតែ​ញ៉ាំ​អាហារ​ណា ដែល​ផ្តល់​ជីវជាតិ និង​គួរតែ​ចៀសវាង ​អ្វី​គ្រប់យ៉ាង​ដែល​មាន ​គ្រោះថ្នាក់​ដល់ ​កូន​ក្នុង​ផ្ទៃ​។ អ្នក​គួរតែ​ញ៉ាំ ​ឲ្យបាន​ច្រើន​នៅពេល​ មាន​ផ្ទៃពោះ ប៉ុន្តែ​ការ​ញ៉ាំ​ច្រើនពេក ​អាច​បណ្តាលអោយមានបញ្ហាកើតឡើង ​។

​ការ​ឃ្លាន​បែបនេះ​គឺជា​រឿង​មួយ​ធម្មតា​ទាំងស្រុង​ក្នុង​ពេល​មាន​ផ្ទៃពោះ ជាពិសេស​ក្នុង​ត្រីមាស​ទី​ពីរ និង​ទី​បី​។ ​ហេតុផល​មួយ​ចំនួន​ដែល​បញ្ជាក់ថា ស្ត្រី​មាន​ផ្ទៃពោះ​ក្នុងដំណាក់កាល​ទាំងនេះ​តែងតែមាន​អារម្មណ៍​ឃ្លាន​ជាប់​រហូត​ក៍ព្រោះតែ ​ទារក​ត្រូវការ​ជីវជាតិ​ដើម្បី​លូតលាស់​ ​តម្រូវការ​កាឡូរី​ប្រចាំថ្ងៃ​អ្នកនឹង​កើនឡើង​ដោយ​ខ្លួនឯង​នៅពេល​មាន​ផ្ទៃពោះ ព្រោះ​ត្រូវការ​ទៅ​ចិញ្ចឹម​មនុស្ស​ពីរ​នាក់​ក្នុងពេល​តែមួយ​។

ក្នុង​ត្រីមាស​ដំបូង អ្នក​ទំនងជា​មិន​មាន​អារម្មណ៍​ឃ្លាន​ច្រើន​ឡើយ​ព្រោះ​តែ​ទារក​នៅ​តូច ហើយ​ក៏​ចាញ់កូន​ច្រើន​ដែរ​។ តែ​ពេល​ឈាន​ដល់​ត្រីមាស​ទី​ពីរ​ហើយ វា​គឺជា​រឿង​មួយ​ខុស​គ្នា​ទាំងស្រុង​ទៅវិញ ព្រោះថា អ្នក​លែង​ចាញ់កូន ហើយ​តម្រូវការ​លូតលាស់​របស់​ទារកក៏​ខ្លាំង​ណាស់​ដែរ​។

ដូច្នេះរ​បត់​ឈាម​រត់​នឹង​កើនឡើង ហើយ​ការរំលាយ​អាហារ​ដើម្បី​ប្រើប្រាស់​ក៏​លឿន​ជាង​មុន​ទៀត ទើប​ធ្វើឲ្យ​អ្នក​ឧស្សាហ៍​ឃ្លាន​បែបនេះ​។ ​ឃ្លាន​ដោយសារតែ​អ័រម៉ូន​ ​អ័រម៉ូន​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការគ្រប់គ្រង​ភាព​ឃ្លាន​អាហារ​។

ក្នុងពេល​មាន​ផ្ទៃពោះ រាងកាយ​នឹង​ផលិត​អ័រម៉ូន​ប្រូជេ​ស្តេ​រ៉ូន​កាន់តែ​ខ្ពស់ ដែល​វា​នឹង​ធ្វើឲ្យ​ការឃ្លាន​របស់​អ្នកកា​ន់តែ​ខ្លាំង​។ ​ មិន​អាច​គ្រប់គ្រង​ភាព​ចង់​ញ៉ាំ​អាហារ​បាន​ ​ក្នុងពេល​មាន​ផ្ទៃពោះ អ្នកនឹង​ឃ្លាន​អាហារ​ប្លែកៗ​ជាច្រើន ហើយ​ពេល​ខ្លះ​ជា​របស់​ចម្លែក​ក៏​ថា​បាន​ដែរ​។

ញ៉ាំ​អាហារ​ដែល​គ្មាន​កាឡូរី​ ​អ្នក​ប្រហែលជា​ចង់​ញ៉ាំ​នូវ​អ្វី​ដែល​គ្មាន​កាឡូរី​ដើម្បី​បំពេញ​តម្រូវការ​ឃ្លាន​ខុស​ទំនង​របស់​អ្នក​។ ទោះបីជា​អ្នក​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ ឬ​ខ្លាញ់​ច្រើន​យ៉ាងណាក៏ដោយ អ្នក​នឹង​មាន​អារម្មណ៍​ថា​ឆ្អែត​តែ​មួយ​ភ្លេត​ប៉ុណ្ណោះ​។ ដូច្នេះ​បើ​សិន​ជា​ចង់​ឲ្យ​ញ៉ាំ​ទៅ​ឆ្អែត​បានយូរ ចូរ​ជ្រើសរើស​អាហា​រណា​ដែល​សម្បូរ​ជាតិ​សរសៃ​វិញ​ទៅ ព្រោះ​វា​មាន​ប្រយោជន៍​ទាំង​ម្តាយ និង​កូន​។ ​ ញ៉ាំ​មិនបាន​គ្រប់គ្រាន់​ ​ការ​ដែល​ញ៉ាំ​អាហារ​មិនបាន​គ្រប់គ្រាន់​ក៏​អាច​ជា​ហេតុផល​មួយ​នាំ​ឲ្យ​ឃ្លានជាង​មុនដែរ​។ ចាប់តាំងពី​ការឡើង​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ​មក អ្នក​ប្រហែលជា​កំពុងតែ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រចាំថ្ងៃ​ដែរ ដើម្បី​កុំ​ឲ្យ​ឡើង​ទម្ងន់​ខ្លាំង​ថែម​ទៀត​។

ប៉ុន្តែត្រូវគិតថា ការញុាំអាហារតាមដែលចិត្តឃ្លានអាចនិងធ្វើឲ្យអ្នកពិបាកក្នុងខ្លួន ជាពិសេសពេលកូនកាន់តែធំ អ្នកនិងមានអារម្មណ៍ថា ឃ្លានក៍ពិបាក ឆ្អែត ក៍ពិបាក ដូច្នេះពេលដែលឃ្លានបិុនណាក៍ដោយត្រូវចេះហាមឃាត់ ខ្លួនឯង ។ យើងអាចញុាំច្រើនដង បើសិនជាឃា្លន ប៉ុន្តែពុំគួរញុាំសម្រុកក្នុងពេលតែមួយពេលឃ្លានខ្លាំងឡើយ៕  

Comments

comments