នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុង កម្ពុជាបានបើកវគ្គសិក្សា បច្ចេកទេសកីឡា ទ្រីយ៉ាត្លុងដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅទីស្នាក់ ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។

វគ្គសិក្សានេះធ្វើឡើងក្រោមគម្រោងអភិវឌ្ឍន៍របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងទ្វីបអាស៊ី ដោយមានសិក្ខាកាមចំនួន២៥ រូប ។

លោក ឧកញ៉ា គង់ រិទ្ធជព្វ ប្រធានសហព័ន្ធកីលាទ្រីយ៉ាត្លុងកម្ពុជាបាន្យដឹងថា ក្នុងវគ្គនេះគ្រូឧទ្ទេសនាមមកពីសហព័ន្ធ ទ្រីយ៉ាត្លុងអាស៊ីគឺលោកស្រីម៉េឡូឌី តាន់(Melodi Tan)ជាជនជាតិម៉ាឡេស៊ី និង លោកគីម វូក្យុង (Kim Woo Kyong) ជនជាតិកូរ៉េ ជាប្រធានគម្រោងអភិវឌ្ឍន៍ទ្វីបអាស៊ី ។

ចំពោះវគ្គនេះ គឺសិក្សាតែ ទ្រឹស្ដី សុទ្ធសាធដែលក្នុងនោះសិក្សាពីយុទ្ធសាស្ត្រក្នុងការរៀបចំការប្រកួត  តួនាទីរបស់មន្ត្រីមុនពេលការប្រកួតមកដល់ ពេលការប្រកួតចាប់ផ្ដើម ការស្វែងពីការចេញដំណើរនៃតំណាក់កាលនីមួយៗ ការមកដល់ទីរបស់អត្តពលិក មិនមានការអនុវត្តន៍លើទីលានឡើយ ។

សូមបញ្ចាក់ថា ទ្រីយ៉ាត្លុង គឺជា ប្រភេទ កីឡាមួយដែលមានកីឡាចំនួន ៣ ប្រភេទបញ្ចូលគ្នាគឺហែលទឹក ជិះកង់ និង រត់ ។សម្រាប់ហែលទឹកគឺហែលក្នុងចម្ងាយ១,៥០គីឡូម៉ែត្រ បន្ទាប់មក ត្រូវចាប់ផ្ដើមប្រណាំងកង់ភ្លាមៗ និង បន្ទាប់មក ត្រូវរត់ប្រណាំងភ្លាមៗលើចម្ងាយផ្លូវ១០គីឡូម៉ែត្រ ៕

Comments

comments