ថ្មីៗនេះបទចម្រៀងដែលមានចំណងជើងថា “ រាំអញ្ជែក” ដែលជាការច្រៀងរួមគ្នារបស់តារាចម្រៀងចាស់វស្សា ព្រាប សុវិត្ថ និង ឧកសុគន្ធ កញ្ញា កំពុងត្រូវបានមហាជនលាន់មាត់សសើរថា ពិតជាឡូយ និងអាចប្រជែងឈ្នះបទ ញីកែងជើង របស់ ជី ដេវីឌ ដែលជាបទចម្រៀង Original Song ថែមទៀតផង។

អោយតែជិតដល់បុណ្យចូលឆ្នាំថ្មី ផលិតកម្ម រស្មីហង្សមាស តែងតែចាប់ផ្តើមផលិតនូវបទចម្រៀងបែបប្រពៃណី ជាការត្រៀមស្វាគមន៍ឆ្នាំថ្មី ជាច្រើនបទ ។ អ្វីដែលគួរអោយកត់សំគាល់ប្រមាណជា២ឆ្នាំចុងក្រោយនេះ បទចម្រៀងដែលមិនចម្លងពីក្រៅប្រទេស កំពុងវាយលុកក្នុងពិភពសិល្បៈខ្មែរ ធ្វើអោយមានការប្រកួតប្រជែងកាន់តែខ្លាំង ហើយឃើញថា បទទាំងនោះសុទ្ធតែជាបទពិរោះៗខ្លាំង។

ពិតជាមានមោទនដែលអ្នកនិពន្ធនៅកម្ពុជា ចាប់ផ្តើមពួតដៃគ្នាតាក់តែងនិពន្ធ បទចម្រៀង Original Songបែបនេះ ដែលធ្វើអោយគុណភាពចម្រៀង សិល្បៈស្រុកខ្មែរ ចាប់ផ្តើមកក្រើកឡើងវិញ និងល្បីល្បាញ។

ងាកមកចាប់អារម្មណ៍ជាមួយបទ ចម្រៀង “ រាំអញ្ជែក” របស់តារាចម្រៀង ព្រាប សុវិត្ថ និង ឧកសុគន្ធ កញ្ញា វិញម្តង    ទើបតែចេញបានប៉ុន្មានថ្ងៃលើបណ្តាញ youtube តែប៉ុណ្ណោះ មានអ្នកចូលមើលរហូតដល់រាប់សែននាក់ បន្ថែមពីនោះ លើបណ្តាញសង្គមហ្វេសបុក ក៍មានអ្នក like និង Shear យ៉ាងច្រើនលើសលុប។

ឆ្នាំថ្មីនេះ ប្រជាជនកម្ពុជា ជាពិសេសតាមភូមិនីមួយៗ និងសប្បាយជាមួយបទថ្មីៗពិរោះ Original Song ដូចជាបទរាំ​  អញ្ជែក , រាំកូណាស់ចែ របស់ព្រាប សុវិត្ថ ,ធ្វើម៉េច ខ្ញុំកើតមកស្អាត របស់ Step និង បទចម្រៀងថ្មីពិរោះថែមទៀត៕

Comments

comments