យោងតាមក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានចេញផ្សាយបញ្ចាក់ជូនជាមួយនិងការរកឃើញនូវបាក់តេរី ក្នុងផលិតផល សម្រាប់ទារក និងកុមារតូចដែលមានឈ្មោះថា «PC Organic Brand» ។    

សេចក្តីជូនដំណឹងនោះមានដូចតទៅ៖  សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ផលិតផលអាហារសម្រាប់ទារក និងកុមារតូច «PC Organic Brand» ត្រូវបានមន្រ្តីឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក រកឃើញថាមានផ្ទុកបាក់តេរីកំពុងលូតលាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្នក្រុមហ៊ុន Loblaw Company Limited កំពុងធ្វើការប្រមូលផលិតផលទាំងនេះ ពីទីផ្សារនៃប្រទេសកាណាដា ដោយសារតែស្ព័ររបស់បាក់តេរីនេះ នៅក្នុងលក្ខខណ្ឌសមប្រកប (មានខ្យល់ និងសំណើម) អាចលូតលាស់ដុះដាលទៅជាសារធាតុពុលខ្លាំង ចំពោះកោសិកាសរសៃប្រសាទ និងសុខភាពមនុស្ស ហើយក្នុងករណីធ្ងន់ធ្ងរ វាបណ្ដាលឲ្យស្លាប់បាត់ជីវិតថែមទៀត។

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម កំពុងតែចាត់វិធានការដូចជា៖ រាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំងនោះ និងប្រមូលឃាត់ទុកក្នុងករណីមានលក់នៅលើទីផ្សារ, ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល និងអាជីវករលក់ដុំ និងរាយទាំងអស់ ព្រមទាំងចាត់មន្ត្រីចុះត្រួតពិនិត្យនៅតាមទីផ្សារធំតូច និងផ្សារទំនើបនានា។

អាស្រ័យហេតុនេះ បើសិនបងប្អូនបានជួបប្រទះនូវផលិតផលទាំងនេះ សូមមេត្តាសហការផ្ដល់ព័ត៌មានដល់សាខាកាំកុងត្រូលរាជធានី-ខេត្ត តាមរយៈលេខទូរស័ព្ទដែលផ្តល់ជូនខាងក្រោម។ សូមអរគុណ!

Comments

comments