រាជធានីភ្នំពេញ​ ៖ ពាក្យថា «ខ្លាចប្តីមានស្រីមធ្យម ងំខ្លាចប្តីមានប្រុស» នេះជាពាក្យដែលគេតែងតែនិយាយលេង ប៉ុន្តែឥឡូវនេះវាអាចនឹងត្រូវ ព្រោះនៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​ចែករំលែក​យ៉ាង​ព្រោងព្រាត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយមានដំណឹងមកថា ​តារា​សម្តែង និងជា​ប្រធាន​ក្រុម​ម៉ូ​ឌែ​ល​លោក យ៉ែ​ម សំ​អូន ថ្មី​ៗ​នេះ​បាន​បែកធ្លាយ​ដំណឹង​ដ៏​រសើប ពាក់ព័ន្ធ​ទៅ​នឹង​អាស្រូវ​ផ្លូវភេទ ជាមួយ​តារា​ប្រុស​វ័យក្មេង ពន្លក​ថ្មី លោក ណា​រ៉ា ម្ចាស់​ពាន Apsara Award ដោយ​លោក យ៉ែ​ម សំ​អូន បបួល​ចូល​ដេក​សណ្ឋាគារ​ជាមួយ​គ្នា​ ។

តាម​ប្រភព​ពី​បណ្ដាញ​ផ្សព្វផ្សាយក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា គណនី​ហ្វេ​ស​បុក​របស់ លោក យ៉ែ​ម សំ​អូន បាន​ផ្ញើ​សារ (Chat) កាន់​គណនី​ហ្វេ​ស​បុក​របស់ លោក ណា​រ៉ា ដោយ​និយាយ​លេប​ខា​យ​ពាក្យ​សម្ដី​ត្រង់​ៗ បបួល​រូប​ខ្លួន​ទៅ​ដេក​ជាមួយ​ ។

ប្រភព​ដដែល​បាន​ស្រង់​សម្ដី​របស់​លោក ណា​រ៉ា ថា​ ៖ “​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិនដឹង​ថា គណនី​ខាងលើ​នេះ ពិតជារ​បស់បង យ៉ែ​ម សំ​អូន ឬ​យ៉ាងណា​នោះ​ទេ តែ​ខ្ញុំ​អាច​ធ្វើការ​សន្និដ្ឋាន​ដំបូង​ថា អាច​ជា​គណនី​ក្លែងក្លាយ​ដែល​ប្រើ​ក្នុង​គោលបំណង​មិនល្អ​”​ ។

ប្រតិកម្ម​ឆ្លើយ​តប​ចំពោះ​ការ​ការ​ផ្សព្វផ្សាយ​នេះ លោក យ៉ែ​ម សំ​អូន បាន​ធ្វើការ​ច្រានចោល ដោយ​បាន បង្ហោះ​វី​ដេ​អូ​ឃ្លី​ប ក្នុង​គណនី​ហ្វេ​ស​បុក​របស់​ខ្លួន និយាយ​ថា សារព័ត៌មាន​ម្តងនេះ បាន​ធ្វើ​ឲ្យ​រសើប​ខ្លាំង​ណាស់​ហើយ កន្លង​មក​លោក​ក៏​មិន​ធ្លាប់​ចាប់អារម្មណ៍ លើ​ករណី​បែប​នេះ​ដែរ​ ។ ម្យ៉ាងទៀត លោក​ក៏​ចង់​ប្រាប់​ទៅ​តារា ដែល​ជា​សាមីខ្លួន ដែល​បាន​ទម្លាយ​ព័ត៌មាន​នេះ ដល់​សារព័ត៌មាន​ ។ ព្រោះ​គាត់​ជា​តារា​សម្តែង​ម្នាក់ ដែល​ត្រៀម​ល្បីល្បាញ ហើយ​ចង់​ផ្តាំ​ថា មិន​អាច​យក​បញ្ហា​នេះ ដើម្បី​ភាព​ល្បីល្បាញ​តាម​រយៈ​សារព័ត៌មាន​នោះ​ទេ​ ។

លោក យ៉ែ​ម សំ​អូន បាន​បញ្ជាក់​ទៀត​ថា អ្វី​ដែល​បុគ្គល​ម្នាក់​នេះ​កំពុង​ធ្វើ​នេះ គឺជា​ការ​ប៉ះពាល់ ដល់​កិត្តិយស​របស់​លោក​ខ្លាំង​ណាស់ ព្រោះថា​មិនមែន​ដើម្បី​ភាព​ល្បីល្បាញ​របស់​ខ្លួន សុខចិត្ត​យក​កិត្តិយស​អ្នក​ផ្សេង មក​និយាយ​ដើម្បី​ដាក់បន្ទុក​លើ​នោះ​ឡើយ​ ។

សូម​បញ្ជាក់​ថា ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​មានការ​ចុះ​ផ្សាយ លើ​ករណី​តារា​សម្តែង​លោក យ៉ែ​ម សំ​អូន បាន​ផ្ញើ​សារ​ហៅ​តារា​ប្រុស​ពន្លក​ថ្មី​លោក ណា​រ៉ា ម្ចាស់​ពាន Apsara Award ចូល​ដេក​សណ្ឋាគារ​ជាមួយ​គ្នា​។ ប៉ុន្តែ​ជា​ចម្លើយ​ត្រូវ​បាន​លោក យ៉ែ​ម សំ​អូន ឆ្លើយ​បដិសេធ​ថា នេះ​ជា​ឈ្នាន់ ដោយ​យកឈ្មោះ​លោក លាភ​ពណ៌ ដើម្បី​ភាព​ល្បីល្បាញ​របស់​ខ្លួន​ប៉ុណ្ណោះ​ ។

ជាការកត់សម្គាល់ ដំណឹង​អាស្រូវ​ស្នេហា​រវាង​គូស្នេហ៍ យ៉ែ​ម សំ​អូន នឹង​យ៉ា​ន លី​ន​ដា ត្រូវ​បាន​បែកធ្លាយ​យ៉ាង​កក្រើក​ពេញ​ពិភព​សិល្បៈ​ ។ ពេលនោះ ​យ៉ា​ន លី​ន​ដា បាន​ទម្លាយ​រឿងរ៉ាវ​ឈឺចាប់​មួយ​ចំនួន ដែល​ឈាន​ដល់​ការ​លែងលះ រួម​ទាំង​ការ​ព្រមាន​អតីត​ស្វាមី ឲ្យ​បញ្ចប់​ការ​និយាយ​មិនល្អ​ពី​នាង​ប្រាប់​អ្នក​រួម​អាជីព ។

ប្រតិកម្ម​នេះ បាន​កើតឡើង​តប​នឹង​ការ​ទាមទារ របស់​លោក យ៉ែ​ម សំ​អូន ដែល​កន្លង​មក​បាន​ទទូច​សុំ​កុំ​ឲ្យ​អតីត​ភរិយា​ហែក​រឿង​អាក្រក់​របស់​ខ្លួន និង​សុំ​ឲ្យ​អ្នក​នាង​ធ្វើខ្លួន​ស្ងប់ស្ងាត់​កុំ​ត្រចៀក​-​ស ឆាប់​ជឿ​ពាក្យ​គេ​នោះ ។ នាង​បាន​លើក​ឡើង​នូវ​រឿងអាស្រូវ​កាន់តែ​ច្រើន ដែល​បង្ហាញ​ថា លោក​យ៉ែ​ម សំ​អូន ល្អ​តែ​ពាក្យ​សម្ដី​ជា​សាធារណៈ តែ​ការ​ពិតជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ទ​ង្វើ​ស្មោ​គគ្រោក ។

អ្នក​នាង​យ៉ា​ន លី​ន​ដា និយាយ​ថា ក្រោយ​បែកបាក់ អ្នក​នាង​មិន​បាន​ទាមទារ​សុំ​ចំណែក​ប្រាក់ ដែល​ខ្លួន​ប្រឹងរក​ប្រមាណ​៥០​ភាគរយ ដើម្បី​ទុក​សម្រាប់​ផ្គត់ផ្គង់​ដល់​កូនស្រី​នៅ​ក្រោម​បន្ទុក​ផង ។

អ្នក​នាង​ថា អ្វី​ដែល​អ្នក​នាង​លើក​ឡើងជា​ថ្មី គឺ​បណ្ដាល​មក​ពី​លោក​យ៉ែ​ម សំ​អូន ដើរ​បរិហារកេរ្តិ៍​ចំពោះ​អ្នក​នាង ដោយ​យក​ល្អ​ខ្លួនឯង ដោយ​មិនមែន​បណ្ដាល​មក​ពី​អ្នក​នាង​ជឿ​សម្ដី​គេ ដោយ​មិន​ពិចារណា​នោះ​ទេ ។

អ្នក​នាង​ថា អ្វី​ដែល​អ្នក​នាង​រំលេច​ជា​ថ្មី មិនមែន​ដើម្បី​ចង់បាន​ប្រជាប្រិយភាព​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដូច​ការ​ចោទប្រកាន់​របស់​លោក​យ៉ែ​ម​សំ​អូន​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​គឺ​ដើម្បី​យុត្តិធម៌​ ៕

Comments

comments