សហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលថ្មីៗនេះបានសម្រេច​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​​ បន្ទាប់​ពី​លោក​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ Lee Tae Hoon ផុត​​កុងត្រា។ ​

គ្រាន់តែទទួលបានគ្រូបង្វឹកជម្រើសជាតិថ្មីភ្លាម ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក៍កំពុងត្រៀមខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ CLEAR ជាមួយ​​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​ នា​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧​ខាង​មុន​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ព្រមទាំង​ត្រៀម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ផ្សេង​ៗ​ទៀតផងដែរ។

សម្រាប់ការផ្លាស់ប្តូរគ្រូបង្វឹកថ្មីនេះ វាបានបង្ហាញពីការផ្លាស់ប្តូរស្ទើរទាំងស្រុងក្នុងប្រពន្ធ័ខ្លះៗដែលជាចំណែកនៃសហព័ន្ធបាល់ទាត់ ហើយក៍កំពុងតែវិវឌ្ឍន៍ទៅរកភាពកាន់តែប្រសើរឡើង។

គួរបញ្ចាក់ថា តាមរយៈ​កិច្ចសន្យា​ជាមួយ​គ្រូ​បង្គោល​ដែលមានសញ្ជិតប្រេស៊ីល Leonardo Vitorino នេះ សហព័ន្ធ​ក៏បាន​តែងតាំង​គ្រូ​កម្លាំង និង​គ្រូ​ចាំទី​ម្នាក់ទៀត​ផងដែរ ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​១២០០០​ដុល្លារ​ក្នុង​មួយខែ សម្រាប់​គ្រូ​ទាំងបី​រូបនេះ ព្រមទាំង​ការផ្តល់​កន្លែង​ស្នាក់នៅ ហូបចុក និង​មធ្យោបាយ​ធ្វើដំណើរ ជាពិសេស​អនុញ្ញាត​ឲ្យ​ទៅលេង​ស្រុកកំណើត​១​ឆ្នាំ​មួយដង​ទៀតផង​។

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក សៅ សុខា បាន​បញ្ជាក់ថា មូល​ហេតុដែល​សហព័ន្ធ​ជ្រើសរើស​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ ដោយសារ​លោក Leonardo គឺជា​គ្រូបង្វឹក​ដែលមាន​បច្ចេកទេស​និង​សមត្ថភាព​ខ្ពស់ ដែល​អាច​នាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​ជោគជ័យ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣​ខាងមុខ​។

​ «​ម្យ៉ាងវិញទៀត ដើម្បី​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​កីឡាករ​កម្ពុជា ព្រោះ​ខ្មែរ​យើង​តែងតែ​គិតថា ជនជាតិ​ប្រេ​ស៊ី​ល​ពូកែ​ខាង​ផ្នែក​បាល់ទាត់ តែបើ​យើង​ជ្រើសរើស​ជនជាតិ​អ្វី​ផ្សេង គឺ​កីឡាករ​កម្ពុជា​តែងតែ​មិនសូវ​យកចិត្តទុកដាក់​។ កីឡាករ​កម្ពុជា​គឺមាន​សមត្ថ​ភាពមិន​ចាញ់​កីឡាករ​ប្រទេស​ដទៃ​នោះទេ តែ​អ្វីដែល​យើង​ចាញ់​គេ​គឺ​យុទ្ធសាស្ត្រ និង​ទឹកចិត្ត​»​។​

​​លោក Leonardo គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​និយាយថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះ ដោយសារ​លោក​សម្លឹង​ឃើញ​កម្ពុ​ជាមាន​គោលដៅ​ច្បាស់លាស់ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ «​យើង​ចង់​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ទាំង​យុវជន​ថ្នាល និង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​»​។

​​គ្រូ​បង្វឹក​កើត​នៅ​ទីក្រុង​ Rio ​នៃ​ប្រទេស​ប្រេស៊ីល​រូប​នេះ​បន្ថែម​ថា លោក​នឹង​ព្យាយាម​តាម​ដាន​រាល់​សកម្មភាព​របស់​កីឡាករ​ជម្រើស​ជាតិ​គ្រប់​រូប ​ទាំង​នៅ​តាម​ក្លឹប​​តាម​ទីលាន​កំពុង​ហ្វឹកហាត់​ ដើម្បី​ស្វែង​រក​​​កីឡាករ​ល្អ ដែល​មាន​បេះដូង​​​ចង់​លេង​បាល់​ពិត​ៗ។ ​លោក​មិន​ចង់​ឃើញ​កីឡាករ​​របស់​​លោក​ដើរ​នៅ​លើ​ទីលាន​កំពុង​ប្រកួត​ឡើយ ​កីឡាករ​របស់​លោក​ត្រូវ​តែ​រត់​ជា​ដាច់​ខាត​ទោះ​​​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ។

សូមកុំភ្លេចចូលទស្សនាទាំងគ្នាក្នុងឧកាសដែលក្រុមជម្រើសជាតិកម្ពុជា​និងត្រូវស្វាគមន៍ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា នាថ្ងៃទី២២មីនាឆ្នំាំ២០១៧ខាងមុខ ជាពិសេសគ្រូបង្វឹកថ្មីតើនិងរៀបចំទម្រង់លេងយ៉ាងណាសម្រាប់ជំនួបមិត្តភាពអន្តរជាតិមួយនេះ៕

Comments

comments