រាជធានី​ភ្នំពេញ ៖ សម្រាប់​អ្នក​ដែល​នឹកនា​ដល់​អនុស្សាវរីយ៍ កាលវ័យ​កុ​មារ និង​យុវវ័យ គឺជា​វេលា​ដ៏​សំខាន់មួយ និង​គួរ​ឲ្យ​ចង​ចាំ​ក្នុង​ឆាកជីវិត​របស់មនុស្ស​គ្រប់​រូប ការ​ដែល​គួរ​រលឹក​នឹកឃើញ មិន​ត្រឹម​តែ​វ័យ​ប៉ុណ្ណោះ​ទេ ទីកន្លែង​ក៏​តែងតែ​ធ្វើ​ឲ្យ​ពួក​គេ​នឹកភ្នក​ចង់​ឃើញ​ និងចង់ថតរូបទុកម្ដងទៀត​ផង​ដែរ ​។

ជាក់ស្តែង​គូស្នេហ៍​វ័យក្មេង​ដែល​ជា​ជនជាតិ​វៀតណាម បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ឡើង​ឡូយ កាលពីនៅ​ថ្ងៃ​ទី​១២ មីនា ២០១៧ នេះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​ការ​រំលឹក​អនុស្សាវរីយ៍​កាល​នៅ​ពី​កុមារភាព ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​នោះ​គឺ​ផ្ទៃ​នៃ​រូប​នោះបែរជានៅ​មុខ​ព្រះ​បរមរាជវាំង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​បញ្ជាក់​ថា រូបថត​កាល​នៅ​វ័យ​កុមារ​នោះ គឺ​ពួក​គេ​ថតកាលអាយុ​៤​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ​គឺ​ពួក​គេមានអាយុ​១៧​ឆ្នាំ​ហើយ ។ ទោះជា​យ៉ាងណាតាម​រយៈ​នៃ​ការ Comment ក៏​មាន​អ្នកខ្លះ​អះអាង​ថា ពួក​គេ​ទាំង​២​នាក់​ជា​បងប្អូននឹង​គ្នា​ទៅ​វិញ ។

Comments

comments