-មិន​ញ៉ាំ​អាហារ​ពេលព្រឹក​
​អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក នឹង​មាន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ ដូច្នេះ វា​ងាយ​នឹងខ្វះ​ការផ្គត់ផ្គង់ ជីវជាតិ​ទៅ​ខួរក្បាល ដែល​នាំ​ឲ្យ​ខូច​ខួរក្បាល​ខ្លាំងណាស់​។

​-ញ៉ាំ​ច្រើនពេក​
​ការ​ញ៉ាំ​ច្រើន ធ្វើឲ្យ​សរសៃឈាម​ខួរក្បាល​ទៅ​ជា​រឹង ដូច្នេះ វា​ក៏​កាត់​បន្ថយថាមពល នៃ​ផ្លូវ​អារម្មណ៍​បានដែរ​។

​-ជក់បារី​
​ការជក់បារី នឹង​បង្កើន​ការ​រួច​ស្វិត​របស់​ខួរក្បាល និង​នាំឲ្យ​មាន​ជំងឺ​ភ្លេចភ្លាំង​។​

​-ញ៉ាំ​ជាតិ​ផ្អែម​ច្រើនពេក​
​ការ​ដែល​មាន​ចំនួន​ជាតិ​ស្ករ​ច្រើនពេក នឹង​ទៅ​រំខាន​ដល់​ការ​បឺ​តស្រូ​របស់​ប្រូតេអ៊ីន និង​ជីវជាតិ ដូច្នេះ វា​នឹង​បង្ក​ឲ្យមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​រំខាន​ដល់​ការលូតលាស់​របស់​ខួរក្បាល​ទៀត​។

​-ការបំពុល​ពី​បរិយាកាស​
​ខួរក្បាល គឺជា​សរីរាង្គ​មួយ ដែល​ត្រូវការ​អុកស៊ីសែន​ច្រើនជាងគេ​បំផុត​។ ដូច្នេះ ការ​ស្រូប​ផ្សែង​បំពុល​ពី​បរិយាកាស នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​ខួរក្បាល ព្រមទាំង​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​ខួរក្បាល​ទៀត​។

​-គ្រប​ក្បាល​ពេល​កំពុង​គេង​
​ការ​គេង​ដោយ​មាន​របស់​រុំ​ក្បាល នឹង​បង្កើន​កំហាប់​នៃ​កាបូន​ឌីអុកស៊ីត និង​កាត់បន្ថយ​អុកស៊ីសែន ដូច្នេះ វា​នឹង​នាំ​ឲ្យ​ខូចខា​តដល់​ខួរក្បាល​បាន​។

​-កង្វះ​ការភ្ញោ​ច​ពី​ការគិត​
​ការគិត គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​ហ្វឹកហាត់​ខួរក្បាល ហើយ​កង្វះ​ការភ្ញោ​ច​បែបនេះ វា​ក៏​អាច​នាំ​ឲ្យ​ខួរក្បាល​ស្វិត​បានដែរ​។

​-មិនចូលចិត្តនិយាយ​
​ការសន្ទនា​ប្រកបដោយ​ភាព​ឆ្លាត​វៃ នឹង​អាចជួយ​ដល់​ប្រសិទ្ធភាព​របស់​ខួរក្បាល​៕

Comments

comments