រាជធានី​ភ្នំពេញ ៖ មាន​ទស្សនិកជន​គាំទ្រ​ភាគច្រើន​តែង​ប្រើ​អារម្មណ៍​រិះគន់​ដោយ​មិន​បាន​ធ្វើការ​ពិចារណា​ពី​ហេតុផល​ល្អ ឬ​អាក្រក់ មុន​នឹង​រិះគន់​ទៅ​លើ​បុគ្គល​ដែល​មាន​ស្នាម​សាក់​នៅ​លើ​ដងខ្លួន​ឡើយ ជា​ពិសេស​តារា​ស្រី​-​ប្រុស​របស់​ខ្មែរ​មួយ​ចំនួន​បាន​ជ្រើស​យក​ការ​សាក់​នៅ​លើ​ដងខ្លួន ទោះបីជា​ដឹង​ថា ការ​រិះគន់​ជុំវិញ​បញ្ហា​មួយ​នេះ​តែង​ធ្លាប់​កើត​មាន​លើ​តារា​ស្រី​-​ប្រុស​របស់​ខ្មែរ​រួច​មក​ហើយ​ក្តី តែ​ថ្មី​ៗ​នេះ​ស្រាប់តែ​តារា​សម្តែង​ស្រី​កញ្ញា ទឹម រ​ដ្ឋា ក៏​បាន​បង្ហាញ​ពី​ស្នាម​សាក់​នៅ​លើ​ដងខ្លួន ឲ្យ​មហាជន​បានឃើញ នឹង​ដឹង​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា​ខ្លី​ថា វា​គឺ​តំណាង នៃ​សេចក្តី​ស្រលាញ់​របស់​ខ្លួន​លើ​មនុស្ស​ចំនួន​ពីរ​នាក់ ។ តើ​មនុស្ស​២​នាក់​នោះ​គឺជា​នរណា ?

បើ​តាម​អត្ថន័យ​ដែល​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក យើង​អាច​សន្និដ្ឋាន​ថា កញ្ញា ទឹម រ​ដ្ឋា ហាក់​មាន​ចេតនា​ចង់​ទទូច​ស្នើ​ឲ្យ​មហាជន បាន​យល់​ពី​អារម្មណ៍​របស់​មនុស្ស​មួយ​ចំនួន ដែល​មាន​ស្នាម​សាក់​លើ​ដងខ្លួន តាម​រយៈ​ការ​ពិចារណា​ជា​មុខ​សិន មុន​ពេលធ្វើការ​រិះគន់​នោះ ។

ស្នាម​សាក់​នៅ​លើ​កញ្ចឹងក ទឹម រ​ដ្ឋា តារា​ស្រី​រូប​ស្រស់​ដែល​មមាញឹក​ខ្លាំង​លើ​អាជីព​សិល្បៈ​រូប​នេះ​បាន​បញ្ជាក់​អោយ​ដឹង​ថា អ្នក​គឺជា​ជីវិត​របស់ខ្ញុំ​! អ្នក​គឺជា​បេះដូង​របស់ខ្ញុំ​! អ្នក​គឺជា​ដង្ហើម​និង​អ្វី​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ​! ក្នុង​ជាតិ​នេះ​ការ​ស្រលាញ់​ដែរ​ខ្ញុំ​ជូន​ទៅ​អ្នក គឺជា​រៀង​រហូត​ហើយ​ក៏​គ្មាន​ថ្ងៃ​សាបសូន្យ គឺ​(​ព្រះ​ទាំង​២​របស់ខ្ញុំ​) វា​គឺជា​អត្ថន័យ​ដែរ​ជា​អក្សរ​ចិន​នៅ​លើ​ខ្នង​របស់ខ្ញុំ​សម្រាប់​លោក​ទាំង​២ (​ខ្ញុំ​ស្រលាញ់​អ្នកជា​រៀង​រហូត​) good morning everyone pls have a nice day ៕

Comments

comments