ពី​ខេត្តស្ទឹងត្រែង​មាន​សេចក្តីរាយការណ៍​មក​ថា ទាហាន​ឡាវ​បាន​បន្ត​ចាប់ផ្តើម​សាងសង់​អគារ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ណ​ង​ណុ​ក​ខៀន ខេត្ត​ចម្ប៉ា​សាក់ ឈម​នឹង​ច្រក​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង​របស់​ខ្មែរ ក្រោយ​ផ្អាក​មួយ​រយៈ​ខ្លី​តាម​សំណើ​របស់​ភាគី​ខ្មែរ​។

មូលហេតុ​ដែល​ឡាវ​បន្ត​ស្ថាបនា​អគារ​ខាងលើ​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ ខណៈ​ដែល​ឡាវ​ធ្លាប់​បាន​ផ្អាក​សកម្មភាព​បញ្ជូន​គ្រឿងចក្រ​និង​សម្ភារ​សំណង់ ព្រមទាំង​ផ្អាក​ការ​សាង់សង ក្រោយ​ពី​មានការ​តវ៉ា​ពី​ភាគី​ខ្មែរ ដោយសារ​ឡាវ​សំអាង​ជាទី​តាំង​សំណង់​អគារ​ចាស់​របស់​ខ្លួន ។

យ៉ាងណា​ក៍ដោយ ទីតាំង​សំណង់​នោះ​ត្រូវ​បាន​ភាគី​ខ្មែរ​អះអាង​ថា ស្ថិត​នៅ​ក្នុង​តំបន់​ស​ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​មានការ​ចរចា​ឯកភាព​ទឹកដី​គ្នា​នៅឡើយ ។

ប្រភព​បន្ត​ថា ក្រោយ​ទាហាន​ឡាវ​បន្ត​ចាប់ផ្តើម​សាងសង់​ភាគី​ខ្មែរ​ក៍បាន​បញ្ជូន​តំណាង​របស់​ខ្លួន​ទៅ​ចរចា ប៉ុន្តែ​ចរចា​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា​នោះ មិន​ទទួល​បាន​ល​ទ្ឋ​ផល​ឡើយ ហើយ​ភាគី​ឡាវ​នៅ​តែ​បន្ត​ស្ថាបនា ។

នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រី​ព្រំដែន និង​មន្ត្រី​អាជ្ញាធរ​ខ្មែរ ៕

 

 

Comments

comments