ខេត្តសៀមរាប ៖ ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ យុវតី​វ័យក្មេង​វ័យ​ដ៏​ស្រស់​ស្អាត​ម្នាក់ ខណៈ​កំពុង​តែ​រាំ​កម្សាន្ត និង​លេង​បាញ់​ទឹក​សាច​ពាសពេញ​ផ្លូវ ជាមួយ​កា​រៀបចំ​ភ្លើង​បំភ្លឺ​ព្រោងព្រាត​ផង​ដែរ​នៅ​តំបន់​កម្សាន្ត​ផ​ប់​ ស្ទ្រី​ត Pub Street ក្នុង​ក្រុង​សៀមរាប នាំ​ឲ្យ​ខ្សែភ្លើង​ឆក់​ស្លាប់ ភ្លាម​ៗ​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ។

ប្រភព​ព័ត៌មាន​បាន ​បញ្ជាក់​នៅ​យប់​ថ្ងៃ​ទី​១៦ មេ​សា ២០១៧​ថា យុវតី​រង​គ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​នេះ មានឈ្មោះ មុនី រ​ដ្ឋា​នី អាយុ​១៨​ឆ្នាំ មាន​លំនៅ​ដ្ឋា​ន​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មក​លេង​កម្សាន្ត​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ខេត្តសៀមរាប មូលហេតុ​នៃ​ការ​ស្លាប់​របស់​ក្មេង​ស្រី​នេះ បណ្តាល​មក​ពី​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម ព្យាយាម​ប៉ាត​ម្ស៉ៅ ទៅ​លើ​នារី​រង​គ្រោះ ទើប​នាង​ព្យាយាម​រត់គេច​ពី​ការ​តាម​ពី​សំណាក់​ក្មេង​ស្ទាវ​នោះ ជា​ហេតុ​ធ្វើ​អោយ​នាង​រត់គេច​ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​បណ្តាល​អោយ​ឆក់​ស្លាប់​ ភ្លាម​ៗ​តែ​ម្តង​៕